តិចច្រឡំថា Messi Ronaldo និង Neymar ជាកីឡាករមានបំផុត កីឡាករអាស៊ានយើងរូបនេះបានជាសេដ្ឋី

38524
  • នៅពេលអ្នកព្យាយាមគិតពីកីឡាករបាល់ទាត់ដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោកវាជារឿងធម្មតាទេដែលអ្នកមាននឹកគិតកំពូលកីឡាករទាំង ៣ ដួងនេះ Lionel Messi, Neymar ឬ Cristiano Ronaldo ឬក៏ជាកីឡាករដ៏ឆ្នើមណាម្នាក់ដែលលេងឱ្យក្លឹបលំដាប់កំពូលនៅអឺរ៉ុប ។

    Alexis Sanchez មានប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍នៅក្នុងក្លឹបបីសាចក្រហម Manchester United និងជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ខណៈដែលខ្សែបម្រើ Aaron Ramsey នឹងត្រូវទទួលបានប្រាក់ឈ្នួលចំនួន ៤០០,០០០ ផោនក្នុងមួយសប្តាហ៍នៅក្លឹប Juventus ។

    ជាការពិតកីឡាករបាល់ទាត់ដែលមានបំផុតនៅលើពិភពលោកទើបតែក្លាយជាកីឡាករបម្រុងរបស់ក្លឹប Leicester City ដែលមានវ័យទើបតែ ២០ ឆ្នាំប៉ុណ្ណោះគឺកីឡាករ Faiq Bolkiah ។ Faiq Bolkiah គឺជាក្មួយប្រុសបង្កើតរបស់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេដែលជាមនុស្សវ័យក្មេងដែលមានបំផុតដោយមានទ្រព្យសម្បត្តិតម្លៃប្រមាណជាង ១៥ ពាន់លានផោន ( ២០ ពាន់លានដុល្លារ )  ខណះដែលជាការប៉ាន់ប្រមាណទ្រព្យសម្បត្តិសរុបរបស់ Cristiano Ronaldo មានចន្លោះពី ២០០ លានផោនទៅ ២៥០ លានផោនប៉ុណ្ណោះ ។

    Faiq Bolkiah ត្រូវបានចូលរួមក្នុងសាលាបណ្ដុះបណ្ដាលរបស់ Leicester  City ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំកាលពីខែ មីនា ឆ្នាំ ២០១៦ ។ ទោះជាយ៉ាងណាក៏ដោយរូបគេមិនទាន់មានវត្តមានជាលើកដំបូងជាមួយឈុតធំរបស់ Leicester នៅឡើយទេ ហើយមិនសូវមានអ្នកស្គាល់រូបគេប៉ុន្មានឡើយដោយទើបតែក្លាយជាកីឡាករបម្រុងឈុតធំក្នុងរយះពេលថ្មីៗនេះតែប៉ុណ្ណោះ ។

    ក្នុងនាមជាខ្សែប្រយុទ្ធដ៏មានទេពកោសល្យ Bolkiah ដែលបានកើតនៅក្នុងទីក្រុង Los Angeles និងអាចជ្រើសរើសលេងតំណាងឱ្យក្រុមជម្រើសជាតិសហរដ្ឋអាមេរិច ប៉ុន្តែកីឡាករមានបំផុតនៅក្នុងលោករូបនេះបានសម្រេចចិត្តជ្រើសរើសលេងឱ្យប្រទេសប្រ៊ុយណេដែលជាប្រទេសដើមកំណើតរបស់ខ្លួនជំនួសវិញ  ហើយកីឡាកររូបនេះក៏ធ្លាប់មកលេងនៅកម្ពុជាយើងផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី