ជាកីឡាករលំដាប់ពិភពលោកមិនងាយស្រួលទេ!!! តារាឆ្នើមចំនួន ៥ រូបដែលក្លឹបគ្រោងបញ្ចេញចោល

16068
  • ក្នុងនាមជាកីឡាករបាល់ទាត់អាជីពមិនមែនងាយស្រួលនោះទេនៅពេលដែលអ្នកលេងមិនបានល្អ ឬ ក៏មិនអាចផ្តល់ទំនុកចិត្តដល់គ្រូបង្វឹកបាន ។ កីឡាករគ្រប់រូបសុទ្ធតែចង់បង្ហាញខ្លួនក្នុងជម្រើស ១១ នាក់ដំបូង ឬអាចចូលលេងបានច្រើននាទីលើទីលាន ។ ខណះខាងក្រោមនេះគឺជាកីឡាករឆ្នើមចំនួន ៥ រូបនេះដែលសុទ្ធសឹងតែប្រឈមក្លឹបលក់ចេញនាពេលខាងមុខ ។

    ៥/ កីឡាករ Philippe Coutinho របស់ក្លឹប FC Barcelona

    ពេលទើបតែចេញមកពីក្លឹបហង្សក្រហម Liverpool ដំបូងៗ កីឡាករប្រេស៊ីលមានសមត្ថភាពយ៉ាងល្អដោយរកបាន ១០ គ្រាប់ជួយបញ្ជូនបាលបាន ៦ ដងក្នុងការបង្ហាញខ្លួនចំនួន ២២ ប្រកួតត្រឹមតែពាក់កណ្តាលរដូវកាល ។ ប៉ុន្តែក្រោយមកទម្រង់លេងរបស់គេធ្លាក់ចុះ ហើយថ្មីៗនេះនៅពេលដែល Ousmane Dembele ត្រឡប់ពីរបួសវិញលោក Valverde ក៏មិនបានដាក់ឱ្យ Coutinho បានលេងនៅជម្រើស ១១ នាក់ដំបូងទៀត ។

    ៤/ កីឡាករ Gareth Bale របស់ក្លឹប Real Madrid

    ពេលដែលកីឡាករ Cristiano Ronaldo បានចាកចេញពីកីឡដ្ឋាន Santiago Bernabeu ទៅ Juventus បានគេសង្ឃឹមថាកីឡាករ Gareth Bale អាចស្នងតំណែងបាន ប៉ុន្តែ Bale ធ្វើមិនបានតាមការរំពឹងទុកឡើយ ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះតែងតែញុំាញីដោយបញ្ហារបួស ។ នៅពេលដែលកីឡាករវ័យក្មេង Vinicius Junior និង Lucas Vazquez ថ្នាក់ដឹកនាំក្លឹប Real Madrid ក៏ហាក់ដូចលែងទុកចិត្ត Bale បានទៀតហើយ ហើយគេក៏មិនចង់បង្ហិន ៦០ ម៉ឺនផោនក្នុងមួយសប្តាហ៍លើកីឡាករសញ្ជាតិវែលរូបនេះទៀតដែរ ។

    ៣/ កីឡាករ Isco របស់ក្លឹប Real Madrid

    ពីមុន Isco ជាខ្សែបម្រើប្រយុទ្ធដ៏អស្ចារ្យម្នាក់សម្រាប់ក្លឹបអធិរាជស ប៉ុន្តែក្រោយមកពេលដែលក្លឹបផ្លាស់ប្តូរគ្រូបង្វឹក កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះស្រាប់តែធ្លាក់ទម្រង់លេងនៅរដូវកាលនេះ ។ ក្នុងពេលលោក Julen Lopetegui ដឹកនាំ Isco តែងមានឱកាសលេងក្នុងជម្រើស ១១ នាក់ដំបូង ប៉ុន្តែគេមិនទទួលបានទំនុកចិត្តក្នុងជម្រើសនេះទេពេលលោក Santiago Solaris មកដឹកនាំនោះ ។ ប្រសិនបើ Isco សម្រេចចិត្តថាចាកចេញពីក្លឹប Real Madrid មានក្លឹបធំៗ មិនតិចទេដែលចាំទទួលរូបគេដែលក្នុងនោះរួមមានក្រុម Manchester City, FC Barcelona និង Paris Saint Germain ។

    ២/ កីឡាករ Alexis Sanchez របស់ក្លិប Manchester United

    Sanchez បានមានតម្លៃពលកម្មថ្លៃជាងកីឡាករទាំងអស់នៅក្នុងក្លឹបបិសាចក្រហម និងក្របខ័ណ្ឌ Premier League ប៉ុន្តែក្នុងការបង្ហាញខ្លួន ៣៨ ប្រកួតគេរកបានគ្រាប់បាល់តែ ៥ គ្រាប់និងជួយបញ្ចូនបាល់បានចំនួន ៩ ដងប៉ុណ្ណោះតាំងពីផ្លាស់ពីក្លិបកាំភ្លើងធំ Arsenal កាលពីខែមករាឆ្នាំ ២០១៨ មក ។ ជាកីឡាករដែលធ្លាប់លេចធ្លោហើយឥឡូវគ្មានទាំងឱកាសចូលលេងប្រការនេះ Sanchez បានចង់ឬមិនចង់ក៏ត្រូវតែសម្រេចចូលលេងដែរ ។

    ១/ កីឡាករ Mesut Ozil របស់ក្លឹប Arsenal

    មិនខុសពីកីឡាករ ៤ នាក់ផ្សេងទៀតឡើយកីឡាករ Mesut Ozil ក៏លែងក្លាយជាទំនុកចិត្តរបស់គ្រូបង្វឹកថ្មីលោក Unai Emery ផងដែរ ។ លោក Emery មិនបានដាក់ឱ្យកីឡាករ Ozil ចូលលេងជម្រើស ១១ នាក់ដំបូងប៉ុន្មានប្រកួតមកហើយ ហើយក៏មានដំណឹងថាគ្រូសិស្សទាំង ២ នេះមិនត្រូវគ្នាផងដែរ ។ ប៉ុន្តែប្រសិនបើស្ថានភាពមិនបានចូលលេងបែបនេះទំនងជាមិនយូរទេក្លឹបប្រហែលជាត្រូវលក់ឬបណ្តោយឱ្យអតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់ទៅលេងខ្ចីជើងនៅក្លឹបណាផ្សេងហើយ ៕

    ដោយ៖តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី