Bayern Munich រៀបចំលុយប្រមាណជាង ១៣៦ លានដុល្លារដើម្បីនាំយក Asensio ពី Real Madrid

13808
  • យោងតាមការសែតដ៏ល្បីរបស់អេស្ប៉ាញ Don Balon បានឱ្យដឹងថាក្លិប Bayern Munich មានបំណងចំណាយប្រាក់ជាង ១២០ លានអឺរ៉ូ ( ១០៤ លានផោន / ១៣៦ លានដុល្លារ ) ដើម្បីទិញយកកីឡាករ Marco  របស់ក្លិប Real Madrid ។

    សមាជិកឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញវ័យ ២៣ ឆ្នាំ Marco Asensio បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីកីឡដ្ឋាន Santiago Bernabeu ក្រោយពីបានធ្លាក់ចេញជំនឿទុកចិត្តក្រុមការដឹកនាំរបស់គ្រូបង្វឹកលោក Santiago Solari ។ ចាប់តាំងពីលោក Julen Lopetegui ត្រូវបានក្លឹបបណ្ដេញចេញពីតំណែងនិងបាននាំយកគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Santiago Solari មកតែងតាំងជំនួសកីឡាករឆ្នើមៗមួយចំនួនត្រូវបានធ្លាក់ទៅអង្គុយនៅកៅអីបម្រុងដូចជា Isco , Gareth Bale , Nacho Fernandez , Marcelo ជាដើមហើយក្នុងនោះក៏មាន Asensio ម្នាក់ផងដែរ ។

    ខណះភាគីខាងក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich បានរាយការណ៍ថាពួកគេបានទាក់ទងរួចទៅហើយជាមួយនឹងខ្សែប្រយុទ្ធរូបនេះ ហើយបានសន្យាផ្តល់ឱ្យនូវកិច្ចសន្យាដ៏ពិសេសមួយដែលនឹងធ្វើឲ្យកីឡាកររូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់ជាងនៅក្នុងក្លឹប Real Madrid ដើម្បីល្បួងឱ្យរូបគេផ្ទេរទៅលេងនៅទឹកដីអាល្លឺម៉ង់នៅរដូវក្ដៅ ។

    សូមបញ្ជាក់ផងដែរថា Marco Asensio ត្រូវបានក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid នាំយកពីក្លឹប Mallorca ( លេងនៅលីគទី ២ អេស្ប៉ាញ ) ក្នុងតម្លៃខ្លួន ៣,៩ លានអឺរ៉ូកាលពីឆ្នាំ ២០១៤ និងបានបង្ហាញខ្លួនចំនួន ២២៩ ប្រកួតស៊ុតបញ្ចូលទីបានចំនួន ៤០ គ្រាប់នៅគ្រប់កម្មវិធីទាំងអស់សម្រាប់អធិរាជស Real Madrid គិតត្រឹមពេលនេះ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី