
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា នឹងចាប់ផ្តើមរដូវកាលថ្មីនៅថ្ងៃទី០៣ ខែមីនាស្អែកនេះ ដោយមានការប្រកួត៣គូ នៅ៣ទីកន្លែងផ្សេងគ្នា ។
គូដំបូងគឺ អាស៊ីអឺរ៉ុប និងប៉ះ បឹងកេត វេលាម៉ោង៣រសៀល នៅកីឡដ្ឋាន AEU ដោយមាន CNCC ផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook។ ចំណែកមួយគូទៀតគឺ អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះ វេស្ទើន វេលាម៉ោង៣:៣០នាទី នៅពហុកីឡដ្ឋានជាតិ។
គូស្ថិតក្នុងការចាប់អារម្មណ៍ខ្លាំងនៅថ្ងៃបើកឆាកនេះ គឺ ភ្នំពេញក្រោន នឹងទទួលភ្ញៀវសូលទីឡូអង្គរ វេលាម៉ោង៦:០០នាទីល្ងាច ក្រោមការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV ។
ដោយ៖ តារា