លោក Mourinho ជឿជាក់ថា Hazard អាចនឹងក្លាយជាកីឡាករឆ្នើមបំផុតរបស់ Real Madrid

9109

យោងតាមអតីតអ្នកចាត់ការទូទៅរបស់ក្លិប Chelsea លោក Jose Mourinho បានឱ្យដឹងថាខ្សែបម្រើ Eden Hazard មានទេពកោសល្យនិងបុគ្គលិកលក្ខណៈគ្រប់គ្រាន់សម្រាប់លេងឱ្យក្រុមយក្សក្របខ័ណ្ឌ Laliga ក្លឹប Real Madrid ។

Eden Hazard វ័យ ២៨ ឆ្នាំបានប្រកាសកាលពីដើមខែនេះថាគាត់បានធ្វើការសម្រេចចិត្តលើអណាគតរបស់គាត់រួចរាល់ហើយ ប៉ុន្តែនៅតែមានសំណួរចោទសួរជារឿយៗថាតើគាត់នឹងបន្តស្នាក់នៅក្នុងកីឡដ្ឋាន Stamford Bridge ឬក៏ធ្វើការចាកចេញ? សមាជិកក្រុមជម្រើសជាតិប៊ែលហ្សិកវ័យរូបនេះត្រូវបានចុះកិច្ចសន្យាជាមួយក្លឹបតោខៀវ Chelsea រហូតដល់ឆ្នាំ ២០២០ ប៉ុន្តែនៅតែត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទីក្រុងម៉ាឌ្រីដ ។

លោក Jose Mourinho ដែលជាអតីតគ្រូបង្វឹក Chelsea និង Real Madrid រូបនេះបាននិយាយទាក់ទងទៅនឹងអណាគតរបស់ Hazard ថា៖ ” មហិច្ឆតារបស់ Eden … លេងនៅ Chelsea ពេញមួយជីវិតរបស់គាត់ឬនឹងចេញទៅយក្សដ៏ធំមួយដូចជាក្រុម Real Madrid? ខ្ញុំមិនអាចប្រាប់អ្នកបានទេ ពីព្រោះខ្ញុំខានបាននិយាយជាមួយគាត់យូរហើយ ” ។

អ្នកចាត់ការដែលទើបនឹងត្រូវ Manchester United បណ្ដេញរូបនេះបានរៀបរាប់ទៀតថា៖ ” ចូរនិយាយអំពីទេពកោសល្យ ។ តើគាត់មានទេពកោសល្យក្នុងការលេងឱ្យក្លិប Real Madrid បានដែរឬទេ? គាត់កំពុងធ្វើ ។ តើគាត់មានបុគ្គលិកលក្ខណៈគ្រប់គ្រាន់ដើម្បីពាក់អាវយឺតដ៏អស្ចារ្យ និងលេងនៅមុខអ្នកគាំទ្រដូចជា Bernabeu ដែរឬទេ? គាត់មានបុគ្គលិកលក្ខណៈបាទ ” ។

ខ្សែបម្រើប្រយុទ្ធ Eden Hazard បានផ្ទេរទៅកាន់ក្លឹបតោខៀវ Chelsea ពីក្លឹបបារាំង Lille កាលពីឆ្នាំ ២០១២ និងបានជួយឲ្យក្លឹបយក្សរបស់អង់គ្លេសមួយនេះឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ២ ដង និង UEFA Europa League ម្ដងផងដែរ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី