Rooney មានការភ្ញាក់ផ្អើលពេលដឹងថា Modric ឈ្នះ Ballon d’Or មិនមែនជា Ronaldo

10330

អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United និងអង់គ្លេស កីឡាករ Wayne Rooney បាននិយាយថាប្រសិនបើខ្លួនមានសិទ្ធគាត់នឹងបោះឆ្នោតឱ្យ Cristiano Ronaldo ដើម្បីឈ្នះពាន Ballon d’Or ប្រចាំឆ្នាំ ២០១៨ ជាជាង Luka Modric ។

Cristiano Ronaldo បានទទួលត្រឹមតែចំណាត់ថ្នាក់លេខ ២ ប៉ុណ្ណោះ និងបានបាត់បង់ឱកាសដើម្បីឈ្នះពានរង្វាន់នេះជាលើកទី ៦ ក្នុងអាជីពរបស់ខ្លួន ខណះអតីតមិត្តរួមក្រុមរបស់គេគឺខ្សែបម្រើ Luka Modric បានក្លាយជាម្ចាស់ពាន Ballon d’Or ប្រចាំឆ្នាំ ២០១៨ ។ កីឡាករសញ្ជាតិក្រូអាតវ័យ ៣៣ ឆ្នាំរូបនេះបានបញ្ចប់រាជ្ជកាលរបស់កីឡាករ Cristiano Ronaldo និង Lionel Messi ក្នុងការឈ្នះពានរង្វាន់នេះ ដោយតារាកំពូលទាំងពីររូបនេះបានកាន់កាប់ពានរង្វាន់បុគ្គលធំបំផុតនេះ ៥ ដងស្មើៗគ្នាអស់រយះពេល ១០ កន្លងមកនេះ ។ Modric និង Ronaldo បានជួយឲ្យក្លឹបអធិរាជស Real Madrid គ្រងតំណែងស្ដេចបាល់ទាត់ទ្វីបអឺរ៉ុបចំនួន ៣ ឆ្នាំៗ ( ឈ្នះ UCL ) មុនពេលដែលខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះទៅចូលរួមជាមួយក្លឹបសេះបង្កង់ Juventus កាលពីរដូវក្តៅមុន ។

Rooney បាននិយាយថា៖ ” Luka Modric គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ។ ខ្ញុំគិតថាការបញ្ជូ​នបាល់របស់គាត់គឺអស្ចារ្យណាស់ ហើយវិធីដែលគាត់ផ្លាស់ទីជាមួយបាល់ ។ ជាការពិតគាត់មិនមើលទៅយ៉ាងរហ័សទៅនឹងភ្នែកនោះទេ ប៉ុន្តែនៅពេលដែលអ្នកលេងជាមួយគាត់ គាត់បានដើរតួមុនអ្នកលេង ។ គាត់ជាកីឡាករដ៏អស្ចារ្យ គាត់មានអាជីពដ៏អស្ចារ្យ ” ។

វិរះបុរសរបស់បីសាចក្រហមរូបនេះបន្តថា៖ ” ខ្ញុំមិនគិតថាគាត់ជាកីឡាករល្អបំផុតនៅក្នុងពិភពលោកទេ ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃឆ្នាំនេះគឺគាត់មានភាពសក្ដិសមនឹងវា? ពិតណាស់គាត់មានឆ្នាំដ៏អស្ចារ្យជាមួយក្រុម Real Madrid ហើយជាក់ស្តែងគាត់មានភាពអស្ចារ្យក្នុងនាមជាប្រធានក្រុមជាមួយក្រូអាត ។ ខ្ញុំគិតថាប្រសិនបើខ្ញុំជាកីឡាករដែលបានបោះឆ្នោតនោះខ្ញុំនឹងបោះឆ្នោតឱ្យ Ronaldo នៅឆ្នាំនេះ ប៉ុន្តែ Luka Modric បានទទួលវា គាត់ឈ្នះវាដូច្នេះគាត់សមនឹងទទួលបានវា ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី