ក្រុមតំណាងកម្ពុជា ណាហ្គាវើលដ៍ នឹងត្រូវប្រកួតបើកឆាកពូល F ប៉ះក្រុមខ្លាំងវៀតណាម នារាត្រីនេះ

11847

ថ្ងៃនេះក្លឹបណាហ្គាវើលដ៍ ដែលតំណាងឲ្យប្រទេសកម្ពុជា ធ្វើដំណើរទៅប្រកួតប៉ះជាមួយក្រុមខ្លាំងរបស់វៀតណាម Hanoi FC ក្នុងពានរង្វាន់កម្រិតទី ២ របស់អាស៊ី ឬ AFC Cup 2019 ។

ក្លឹបណាហ្គាវើលដ៏ ដែលបានគ្រងតំណែងជើងឯក Metfone Cambodian League ( លីគកំពូលកម្ពុជា )​ រដូវកាល ២០១៨ នឹងត្រូវតំណែងឲ្យកម្ពុជាប្រកួតប្រជែងដណ្ដើមពានរង្វាន់លំដាប់ទីពីររបស់ទ្វីបអាស៊ី ( AFC Cup 2019 ) ដោយស្ថិតនៅក្នុងពូល F ជាមួយក្រុមខ្លាំងៗមកប្រទេសចំនួន ៣ ផ្សេងៗគ្នាដូចជាក្លឹប Hanoi FC ( ម្ចាស់ជើងឯកលីគកំពូលវៀតណាម ) Tampines Rovers ( ជើងឯករងលីគកំពូលសិង្ហបុរី ) Yangon United ( ជើងឯកលីគកំពូលមីយ៉ាន់ម៉ា ) ។

ខណះការប្រកួតវគ្គជម្រុះតាមពូលនេះចាប់ផ្ដើមពីថ្ងៃនេះតទៀត ខណះ ណាហ្គាវើលដ៏ នឹងទៅសួរសុខទុកក្រុមម្ចាស់ផ្ទះ Hanoi FC នាវេលាម៉ោង ៧ៈ០០ នាទីយប់នេះក្នុងកីឡដ្ឋាន Hang Day Stadium ក្នុងរដ្ឋធានីហាណូយ ។ ការប្រកួតនេះគេប្រើរូបមន្តវិលជុំសន្សំពិន្ទុ សរុបការប្រកួតចំនួន ៦ លើក ( ក្នុងដីនិងក្រៅដី ) ស្វែងរក ១ ក្រុមដើម្បីឡើងទៅលេងវគ្គបន្ត ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី