នៅតែគាំទ្រជានិច្ច!!! កម្ពុជា នឹងប៉ះ វៀតណាម ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ ៣ នារសៀលនេះ

10034

ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំរបស់កម្ពុជា នឹងត្រូវប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ វៀតណាម ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់ AFF U22 LG CUP 2019 នារសៀលនេះ ។

កម្ពុជាយើងបានធ្លាក់ចេញពីពានរង្វាន់ AFF U22 LG CUP 2019 ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយចាញ់បាល់កាត់សេចក្ដី ១១ ម៉ែត្រក្រោមថ្វីជើងក្រុមការពារតំណែងជើង ក្រុមជម្រើសជាតិ ថៃ ។ ខណះក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំរបស់វៀតណាម បានធ្លាក់ត្រឹមវគ្គ ១/៤ ផ្ដាច់ព្រ័ត្រក្រោមក្រុមលេខ ២ ពូល B ឥណ្ឌូនេស៊ី ។

ក្នុងវេលាម៉ោង ៣ៈ៣០ នាទីរសៀលនេះក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវប៉ះជាមួយក្រុមផ្កាយមាស វៀតណាម ដើម្បីប្រជែងគ្នាដណ្ដើមយកចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់ AFF U22 LG CUP 2019 ខណះ ឥណ្ឌូនេស៊ី និង ថៃ ត្រូវប៉ះគ្នាវេលាម៉ោង ៦ៈ៣០ នាទីដើម្បីប្រជែងយកជើងឯក ដែលការប្រកួតនេះនឹងធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ។

សូមបងប្អូនទាំងអស់គ្នាអញ្ជើញទៅទស្សនាដោយផ្ទាល់នៅនារសៀលនេះដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ក្រុមយុវជនកម្ពុជាយើងក្នុងការដណ្ដើមយកចំណាត់ថ្នាក់លេខ ៣ បើទោះបីជាយើងអស់ឱកាសក្នុងការប្រកួតយកជើងឯកយ៉ាងណាក៏ដោយ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី