Apple សម្រេចឲ្យទិញ iPhone បង់រំលោះមិនយកការប្រាក់នៅចិនចាប់ពីថ្ងៃទី ២៥ កុម្ភះ ២០១៩ នេះតទៅ

43263
  • បើទោះបីជា ថ្មីៗនេះ Apple ត្រូវបង្ខំចិត្តទម្លាក់តម្លៃ iPhone ជាច្រើនម៉ូដែលដែលលក់នៅក្នុងប្រទេសចិន ដើម្បីជួយបង្កើនចំនួនលក់ក្នុងទីផ្សារដ៏ធំមួយនេះក៏ដោយក៏ Apple បានបញ្ចេញយុទ្ធសាស្ត្រថ្មីបន្ថែមទៀត ដើម្បីទាក់ទាញអតិថិជនក្នុងប្រទេសចិន ។

    ជាយុទ្ធសាស្ត្រដែល Apple បានចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិន Ant Financial Services Group ដើម្បីផ្ដល់នូវការបង់រំលស់ដោយមិនគិតការប្រាក់សម្រាប់ iPhone ដោយចាប់ផ្តើមកាលពីចុងសប្តាហ៍កន្លងទៅ ។

    គួរដឹងថា Apple បានធ្វើបែបនេះយូរមកហើយនៅទឹកដីសហរដ្ឋអាមេរិក ដែលឲ្យអតិថិជនបង់រំលស់ iPhone មិនគិតការប្រាក់ ក្នុងរង្វង់ ២៤ ខែ ។ ប៉ុន្តែសម្រាប់ប្រទេសចិន នេះជាលើកដំបូងបំផុតដែល Apple មានការផ្ដល់ជូនបែបនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី