Galaxy S9/S9+ អាច​នឹង​ប្រើ​បច្ចេកវិទ្យា​ស្រដៀង​​ Face ID លើ​ iPhone X

9035
  • ​​​​​ការ​ហែក​មើល​ឯកសារ​ APK ក្នុង​កម្មវិធី​ Settings នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo ប្រភេទ​សាក​ល្បង​​សម្រាប់​ Galaxy Note 8 បាន​បង្ហាញ​ព័ត៌មាន​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​​ទាក់​ទង​នឹង​​ទូរសព្ទ​ Samsung ចេញ​ឆ្នាំ​ ២០១៨។

    អ្វី​ដែល​គេ​ប្រទះ​ឃើញ​នោះ​គឺ​មុខងារ​​ថ្មី​មួយ​ឈ្មោះ​ថា​ “Intelligent Scan” ដែល​ទំនង​ជា​​បំពាក់​នៅ​លើ​ Galaxy S9/S9+។ មុខងារ​នេះ​ជា​ការ​ត្របាញ់​បញ្ចូល​គ្នា​រវាង​មុខងារ​ស្កេន​មុខ​ និង​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​ ដែល​នឹង​បង្កើន​​កម្រិត​សុវត្ថិភាព​ និង​ភាព​សុក្រឹត​នៃ​ប្រព័ន្ធ​ដោះ​សោ។ Intelligent Scan នឹង​​អាច​ដំណើរ​ការ​ទាំង​​ពេល​ភ្លឺ​ និង​ពេល​ងងឹត។

    វីដេអូ​ដែល​បង្ហោះ​ដោយ​គណនី​ឈ្មោះ​ Maxwell Weinbach បាន​បង្ហាញ​​អំពី​​ការ​ប្រើ​ប្រាស់​នៃ​មុខងារ​ Intelligent Scan ដែល​មើល​ទៅ​ងាយ​សាមញ្ញ​និង​ងាយ​ស្រួល​ប្រើ​ ហើយ​ស្រដៀង​គ្នា​នឹង​មុខងារ​ស្កេន​មុខ​ Face ID របស់​ iPhone X ដែរ។

    កូដដែលគេប្រទះឃើញ

    Galaxy S9/S9+ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ខាង​មុខ​​នា​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​ ​ប្រកាស​ចេញ​មុន​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ មួយ​ថ្ងៃ៕ ​​​​​​​​​​

     

    ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី