អ្នកវិទ្យាសាស្រ្តមកពី ១៨ ប្រទេសជឿជាក់ថាចក្រវាឡរីកធំជាងមុន បន្ទាប់ពីឃើញកាឡាក់ស៊ីថ្មីៗចំនួន ៣ សែនទៀត

12698

កាឡាក់ស៊ីរាប់សែនដែលអ្នកវិទ្យាសាស្រ្តពុំធ្លាប់ឃើញពីមុន បានបង្ហាញខ្លួនក្នុងផែនទីនៃផ្ទៃមេឃពេលរាត្រីថ្មីមួយ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងបំផុត ។

អ្នកវិទ្យាសាស្រ្តមួយក្រុមដែលនៅពីក្រោយកិច្ចការអង្កេតទីអវកាស ដែលពុំធ្លាប់មានពីមុនមកនោះ បានអះអាងថា របកគំហើញរបស់ពួកគេបានលាតត្រដាងឲ្យដឹងពីអាថ៌កំបាំងស៊ីជម្រៅមួយចំនួនរបស់ចក្រវាឡ រួមមានទាំងលក្ខណៈរូបវិទ្យារបស់ប្រហោងខ្មៅ និងរបៀបវិវឌ្ឍន៍ខ្លួននៃកញ្ចុំកាឡាក់ស៊ីផ្សេងៗជាដើម ។

អ្នកវិទ្យាសាស្រ្តជាង ២០ ០នាក់មកពី ១៨ ប្រទេស បានចូលរួមក្នុងការសិក្សាថ្មីខាងលើ ដែលបានប្រើប្រាស់បច្ចេកទេស រ៉េឌីយ៉ូ អាស់ស្តូ្រណូមី (Radio Astronomy) ដើម្បីអង្កេតមើលផ្ទៃមេឃមួយផ្នែកនៅអឌ្ឍគោលខាងជើង ហើយបានរកឃើញប្រភពពន្លឺដែលពុំធ្លាប់បានឃើញនាពេលកន្លងមកចំនួន ៣០០.០០០ ហើយពួកវាត្រូវក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថា ជាកាឡាក់ស៊ីយ៉ាងពិតប្រាកដ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី