ឯកឧត្តមបណ្ឌិត មាស សារិន ត្រូវបានជ្រើសតាំងជាប្រធាន សហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា អាណត្តិទី ១ ឆ្នាំ ២០១៩-២០២៣

46479
  • ឯកឧត្តមបណ្ឌិត មាស សារិន ត្រូវបានប្រកាសតែងតាំងជាប្រធានសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា (អនុម័តតដោយជ្រើសតាំង) ដឹកនាំនៅអាណត្តិទី ១ ឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ។ ការប្រកាសតែងតាំងត្រូវបានប្រកាសជាផ្លូវការ នៅក្នុងកម្មវិធី សម្ពោធបង្កើតសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា អាណត្តិទី ១ ( ២០១៩-២០២៣ ) នារសៀលថ្ងៃទី ២៥ ខែកម្ភៈ ឆ្នាំ ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាធានីភ្នំពេញ ។

    ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បានសម្តែងនូវការគាំទ្រចំពោះប្រភេទកីឡថ្មីមួយនេះ នៅកម្ពុជា ក៏ដូចជាជួយជ្រោមជ្រែង និងលើកទឹកចិត្តឲ្យមានប្រភេទកីឡាកាន់តែសម្បូរបែប ។ នេះជាប្រភេទកីឡារបស់សង្គម របស់មនុស្សជាតិ ដែលមនុស្សជាតិនានានិយមលេងល្បង កម្លាំងគ្នា ដូច្នេះអូឡាំពិកកម្ពុជាតែងតែគាំទ្រជានិច្ចដល់សកម្មភាពដល់ប្រភេទកីឡាប្រពៃណី កីឡាទំនើបនានា ដែលតែងតែកកើតនៅសម័យកាលបច្ចុប្បន្ននេះ ។

    សូមបញ្ជាក់ថា សម្រាប់អាណត្តិទី ១ ដែលជាអាណត្តិថ្មីនេះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រយុទ្ធដៃកម្ពុជា មានចំនួន ១០ រូប ក្នុងនោះប្រធានម្នាក់គឺ ឯកឧត្តមបណ្ឌិត មាស សារិន និងអនុប្រធានមានចំនួន ៤ រូប គឺ លោកជំទាវ លឹម ម៉ារីណា , ឯកឧត្តម ខៀវ ចាន់រ៉ា , ឯកឧត្តម សាមួន ដន , លោក អ៊ឹម បញ្ញាវុធ , រីឯ អគ្គលេខាធិការម្នាក់ លោក ប្រាក់ សុជាតិ អគ្គលេខាធិការរង ២ នាក់ លោក សួស សីហា , កញ្ញា មាស តឿ , អគ្គហិរញ្ញឹកម្នាក់ លោក គល់ សុភាព , និងអគ្គហិរញ្ញឹកម្នាក់រងម្នាក់ កញ្ញា មាស ស្រីភាស់ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី