ក្រុមហ៊ុន Huawei បញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលអាចបត់បាន ព្រមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា 5G

7037
  • ក្រុមហ៊ុន Huawei បានសម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលអាចបត់បាន និងដំណើរការបច្ចេកវិទ្យា 5G កាលពីថ្ងៃចុងសប្តាហ៍មុននេះ ក្នុងកម្មវិធីសន្និសីទទូរស័ព្ទពិភពលោក (Mobile World Congress) នៅទីក្រុង Barcelona ហើយនេះជាការបង្ហាញសាច់ដុំទៅទីក្រុងវ៉ាស៊ីនតោន ដែលព្យាយាមរារាំងបច្ចេកវិទ្យា 5G របស់ខ្លួន ។

    ការបង្ហាញស្មាតហ្វូនដែលអាចបត់បាននេះ ពិតជាបានទាក់ទាញការចាប់អារម្មណ៍របស់អ្នកចូលរួមយ៉ាងខ្លាំង ក្នុងសន្និសីទទូរស័ព្ទពិភពលោកនេះ ដោយសារស្មាតហ្វូន Huawei Mate X អេក្រង់របស់វាមានព័ទ្ធជុំវិញនៅផ្នែកខាងក្រៅ ដែលយើងនៅតែអាចមើលបាន នៅពេលដែលនៅបិទ ។

    សូមរំលឹកផងដែរថា សហរដ្ឋអាមេរិកបានដាក់សម្ពាធលើក្រុមហ៊ុន Huawei យ៉ាងខ្លាំងដោយបានចោទប្រកាន់ថា ក្រុមហ៊ុននេះបានប្រើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួន ដើម្បីស៊ើបការរឿងសម្ងាត់ប្រទេសលោកខាងលិច ។ មិនតែប៉ុណ្ណោះ អាមេរិកក៏ អំពាវនាវឲ្យប្រទេសជាសម្ព័ន្ធភាពរបស់ខ្លួនកុំប្រើបច្ចេកវិទ្យារបស់ Huawei ផងដែរ ។

    យ៉ាងណាមិញ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំបំផុតលំដាប់ថ្នាក់លេខ ២ ក្នុងពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាប្រព័ន្ធទូរស័ព្ទឈានមុខនេះ បានបដិសេធ និងច្រានចោលការចោទប្រកាន់ទាំងស្រុងម្តងហើយម្តងទៀត ហើយអះអាងថា ខ្លួនមិនបានប្រើឧបករណ៍បច្ចេកវិទ្យា ដើម្បីស៊ើបការរឿងសម្ងាត់របស់ប្រទេសណាមួយឡើយ ហើយថា ការចោទប្រកាន់នេះ សុទ្ធតែជាហេតុផលនយោបាយរបស់សហរដ្ឋអាមេរិក ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី