
ខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur កីឡាករ Harry Kane ជាអ្នកឈ្នះពានធំជាងគេក្នុងពិធីប្រគល់រង្វាន់បាល់ទាត់សម្រាប់ក្លិបនៅរាជធានីឡុងដុង London Football Awards នៅថ្ងៃព្រហស្បតិ៍ទី១ខែមីនាឆ្នាំ២០១៨ ដោយត្រូវបានជ្រើសរើសជាជ័យលាភីកីឡាករឆ្នើមជាងគេ។
ចំណែកខ្សែការពារស្លាបវ័យ១៧ឆ្នាំ Ryan Sessegnon របស់ Fulham ឈ្នះពាន EFL Player of the Year ស្របពេលអ្នកចាត់ការ Roy Hodgson ដែលកំពុងដឹកនាំ Crystal Palace ឈ្នះពានអ្នកចាត់ការល្អប្រចាំឆ្នាំ។
ចំណែកអ្នកចាត់ការ Daniel Bentley របស់ក្លិប Brentford ឈ្នះពានអ្នកចាំទីឆ្នើមជាងគេប្រចាំឆ្នាំ ៕
ដោយ៖ តារា