ភ្នំពេញក្រោន និងក្លឹបហាត់ប្រាណ Prodal ចាប់ដៃគ្នាផ្តល់ការហ្វឹកហាត់កម្លាំងកាយសម្បទាដោយឥតគិតថ្លៃ

32197
  • ក្លិបបាល់ទាត់លីគកំពូលកម្ពុជា ភ្នំពេញក្រោន និងក្លិបហាត់ប្រាណ Prodal បានចាប់ដៃគ្នារយៈពេលមួយឆ្នាំ អោយកីឡាករ កីឡាការិនី និងយុវជនរបស់ភ្នំពេញក្រោន ទៅហ្វឹកហាត់កាយសម្បទា ដោយឥតគិតថ្លៃ ។ នេះបើតាមការបញ្ជាក់ ក្នុងសន្និសីទសារពត៌មានកាលពីល្ងាចថ្ងៃចន្ទម្សិលមិញនៅកីឡដ្ឋាន RSN ។

    លោក លី ហៀង អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា វាជាឱកាសដ៏ល្អសម្រាប់ កីឡាករ កីឡាការិនី ព្រមទាំងយុវជនក្លិបរបស់លោកទៅហ្វឹកហាត់កាយសម្បទា ព្រោះ Prodal មានទីតាំង និងសម្ភារៈស្តង់ដារ ដែលអាចបង្កើនគុណភាពកម្លាំងថាមពលកាយសម្បទាកាន់តែល្អប្រសើរបន្ថែមទៀត ។

    ចំណែកឯលោក Bidaut Derek នាយកគ្រប់គ្រងក្លិប Prodal បានឲ្យដឹងថា ការសហការជាមួយក្លិបដ៏មានប្រជាប្រិយភាពភ្នំពេញក្រោន លោករំពឹងថា ក្លិប Prodal នឹងក្លាយជាចំណែកមួយ ក្នុងការពង្រឹងកាយសម្បទាកីឡាករ កីឡាការិនី របស់ភ្នំពេញក្រោន ឲ្យកាន់តែល្អប្រសើរ ។

    រីឯលោក វណ្ណ វឌ្ឍនៈ អ្នកចាត់ការក្លិប Prodal មានជំនឿចិត្តថា តាមរយៈការសហការគ្នានេះ នឹងជួយបង្កើនសុខភាព កាយសម្បទា អ្នកលេងកីឡានានា នៅកម្ពុជាកាន់តែច្រើន ដោយលោក រំពឹងទុកថា ក្លឹបហាត់ប្រាណ Prodal នឹងបន្តកិច្ចសហការជាមួយបណ្តាក្លិបផ្សេងៗទៀត នាពេលខាងមុខ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី