ពិតជាគួរឱ្យសោកស្ដាយ!!! U-22 កម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ ៤ ប្រចាំព្រឹត្តិការណ៍ AFF U22

22911
  • ពិតជាគួរឲ្យសោកស្ដាយក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំរបស់កម្ពុជា បានត្រឹមតែចំណាត់ថ្នាក់លេខ ៤ នៃពានរង្វាន់យុវជនតំបន់អាស៊ាន AFF U22 LG CUP 2019 បន្ទាប់ភ្លាត់ចាញ់ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ របស់វៀតណាម នៅចុងម៉ោង ។

    U-22 កម្ពុជាយើងពិតជាធ្វើបានល្អមែនទែននៅក្នុងពានរង្វាន់ AFF U22 LG CUP 2019 ដែលកម្ពុជាយើងទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ដោយបានបញ្ចប់លេខ ១​ នៅក្នុងពូល B ក្រោយពីឈ្នះ ២ និងចាញ់ ១ ប្រកួត ។ ឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមគោព្រៃជំទង់កម្ពុជានៅតែធ្វើបានល្អពេលប៉ះជាមួយក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ របស់ថៃ ដោយបានបញ្ចប់ ៩០ នាទី ០ ទល់នឹង ០ ហើយម៉ោង ១៥ នាទី ២ ដង នៅតែ ០-០ ប៉ុន្តែគ្មានសំណាងដោយបានចាញ់ក្នុងបាល់កាត់សេចក្ដី ១១ ម៉ែត្រ ៣-៥ ។

    ខណះនៅរសៀលនេះគឺជាជំនួបដណ្ដើមចំណាត់ថ្នាក់លេខ ៣ ដែលត្រូវប៉ះជាមួយក្រុមខ្លាំងអាយុក្រោម ២២ ឆ្នាំ របស់វៀតណាម ប៉ុន្តែបានបាត់បង់ឱកាសទទួលបានលេខ ៣ ដោយបានភ្លាត់ឲ្យ វៀតណាម ស៊ុតបញ្ចូលទី នៅចុងម៉ោង ដោយបានបញ្ចប់ការប្រកួត ០-១ នេះបានធ្វើឲ្យ កម្ពុជាយើងទទួលបានចំណាត់ថ្នាក់លេខ ៤ ប៉ុណ្ណោះ តែនេះក៏ជាកំណត់ត្រាល្អផងដែរសម្រាប់កម្ពុជានៅពានរង្វាន់យុវជនតំបន់អាស៊ាននេះ ដោយអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី