ដល់ហើយកនយើងជំនួប EL Clasico!!! តើក្រុមណានឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Copa Rel Rey នៅព្រឺកនេះ?

33087
  • ជំនួបធំបំផុតនៅក្នុងវិស័យកីឡាបាល់ទាត់ដែលជាឲ្យឈ្មោះថា EL Clasico ដែលជាការប្រកួតរវាងក្លឹបអ្នកមានបុណ្យ FC Barcelona ប៉ះជាមួយក្លឹបអធិរាជស Real Madrid ក្នុងព្រឹករាត្រីនេះ ។

    នៅរដូវកាលនេះទស្សនិកជនដែលគាំទ្រវិស័យបាល់ទាត់ទូទាំងពិភពលោកបានសប្បាយភ្នែកដោយមានជំនួបធំបំផុតនៅក្នុងលោករវាងក្លឹបយក្ស ២ របស់អេស្ប៉ាញ Real Madrid និង FC Barcelona ដែលមានការប្រកួតជាមួយគ្នារហូតទៅដល់ ៤ ប្រកួតឯណោះ នេះមិនទាន់គិតពីឱកាសអាចជួបគ្នានៅក្នុងក្របខ័ណ្ឌ UEFA Champions League នៅឡើយនោះទេ ។

    នារាត្រីព្រឹកម៉ោង ៣ៈ០០ ទាបភ្លឺ ការប្រកួត EL Clasico ក្នុងជំនួបពានរង្វាន់ Copa Del Rey រវាងក្រុមអ្នកមានបុណ្យ FC Barcelona ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu ដើម្បីជួបជាមួយក្រុមអធិរាជស Real Madrid ក្នុងជើងទីពីរ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណះកាលពីជើងទីមួយដែលធ្វើឡើងទៅក្នុងកីឡដ្ឋាន Camp Nou គឺទទួលបានលទ្ធផលត្រឹមតែស្មើរ ០ ទល់នឹង ០ ប៉ុណ្ណោះ ។

    សូមរំលឹកផងដែរថា បន្ទាប់ពីចប់ការប្រកួតរវាង Real Madrid និង FC Barcelona នៅព្រឹកនេះដែលជាជំនួបក្នុងពានរង្វាន់ Copa Del Rey នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ El Clasico នឹងត្រូវបន្តការប្រកួតបន្តទៀតក្នុងពានរង្វាន់ក្របខ័ណ្ឌ La Liga ( លីគកំពូលអេស្ប៉ាញ ) នាវេលាម៉ោង ២ៈ៤៥ នាទីទាបភ្លឺថ្ងៃទី ៣ ខែ មីនា ដោយរំលឹងបានតែ ៤ ថ្ងៃប៉ុណ្ណោះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី