
អតីតខ្សែការពារភ្នំពេញក្រោន និងក្រុមជម្រើសជាតិ បានចូលរួមជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរជាផ្លូវការណ៍ហើយដោយក្លាយជាសមាជិកទី១២នៃកីឡាករចំណូលថ្មី នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការណ៍របស់ក្លិប។
កីឡាករ ឆុំ ភីសា លេងក្នុងតួនាទីជាខ្សែបម្រើ បច្ចុប្បន្នមានវ័យ២៣ឆ្នាំ កីឡាកររូបនេះមានដើមកំណើតនៅ ស្វាយប៉ោ២, ទីរួមខេត្ត បាត់ដំបង ជាអតីតកីឡាកររបស់ក្រុមម្ចាស់ជើងឯកលីគកំពូល ៦សម័យកាល ភ្នំពេញក្រោន ៕
ដោយ៖ តារា
រូបភាព៖ Angkor Tiger Football Club