កក្រើកទៀតហើយ !!! តើយប់នេះ Son អាចបន្តស៊ុតចូលលើក្រុមតោខៀវ Chelsea ទៀតឬទេ?

14105
  • នៅក្នុងពាក់កណ្ដាលសប្ដាហ៍នេះមានជំនួបធំៗជាច្រើនគូរ ប៉ុន្តែគូរដែលចាប់អារម្មណ៍បំផុតមានចំនួន ២ គូរ គឺជំនួប EL Clasico រវាងក្លឹប Real Madrid ជាមួយក្លឹប FC Barcelona និងមួយគូរទៀតគឺរវាងក្លឹប Chelsea ប៉ះជាមួយ Tottenham Hotspur ខណះទាំងពីរគូរនេះសុទ្ធសឹងតែលេងនៅម៉ោង ៣ៈ០០ នាទីទាបភ្លឺដូចគ្នា ។

    ក្នុងរាត្រីនេះមនុស្សទូទាំងពិភពលោកកំពុងពិបាកចិត្តយ៉ាងខ្លាំងដោយកំពុងពិចរណាថាតើត្រូវទស្សនាជំនួប EL Clasico ( Real Madrid ប៉ះ Barcelona ) ឬត្រូវមើលជំនួប London Derby ( Chelsea ប៉ះ Tottenham Hotspur ) ព្រោះការប្រកួតទាំង ២ គូរនេះសុទ្ធសឹងតែលេខនៅម៉ោង ៣ៈ០០ នាទីព្រឹកដូចគ្នា ។

    ការប្រកួតជើងទី ២ នៃក្របខ័ណ្ឌ Premier League ប្រចាំសប្ដាហ៍ទី ២៨ បានឈានមកហើយរវាងក្លឹបតោខៀវ Chelsea ត្រូវប្រកួតជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលការប្រកួតនេះត្រូវធ្វើឡើងនៅក្នុងផ្ទះរបស់ក្រុម Chelsea ខណះការប្រកួតជើងទី ១ ក្រុមរបស់លោក Mauricio Pochettino បានបំបាក់ក្រុមរបស់លោក Maurizio Sarri ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣ ទល់នឹង ១ ខណះការនោះតារាឆ្នើមប្រចាំទ្វីបអាស៊ីយើងគឺកីឡាករ Heung-Min Son ញ៉ែកដាច់ខ្សែការពារ Chelsea បួន ប្រាំ នាក់ស៊ុតបញ្ចូលទីយ៉ាងស្អាត ។

    ចាំមើលទាំងអស់គ្នាថាតើក្នុងរាត្រីនេះ តោខៀវ Chelsea ជាអ្នកសងសឹកបានសម្រេច ឬក៏មាន់ខ្នាយមាស Tottenham Hotspur បន្តទទួលបានជ័យជម្នះទៀត?

    រំលឹកវិដេអូ Spur លត់ Chelsea ៣-១ ៖

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី