កីឡាករល្បីៗចំនួន ៥ រូបដែលបានបដិសេធមិនព្រមប្ដូរចេញ តាំងពីមុន Kepa ទៅទៀត

21689
  • បន្ទាប់ពីការបដិសេធរបស់អ្នកចាំទី Kepa Arrizabalaga លើការសម្រេចចិត្តរបស់គ្រូបង្វឹកលោក Maurizio Sarri ឱ្យផ្លាស់ប្តូរចេញកាលពីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup បានធ្វើឱ្យគេនឹកឃើញដល់កីឡាករល្បីៗចំនួន ៥ នាក់ផ្សេងទៀតដែលក៏ធ្លាប់បានបដិសេធមិនប្ដូរចេញបែបនេះផងដែរ ។

    ៥/ អ្នកចាំទី Lukasz Fabianski

    កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ នៅពេលក្រុម Swansea City ប្រកួតជាមួយក្រុម Tottenham Hotspur ក្នុងក្របខណ្ឌ Premier League បានអ្នកចាំទី Fabianski បានបដិសេធមិនឱ្យគ្រូបង្វឹកប្តូររូបគាត់ចេញនោះទេ ទោះបីជាពេលនោះគាត់ជួបបញ្ហារបួសហើយបង្កឱកាសឱ្យកីឡាករក្រុម Spurs ស៊ុតចូលរហូតដល់ ៣ គ្រាប់ក៏ដោយ ។

    ៤/ កីឡាករ Carlos Tevez

    កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១០ ពេលក្រុម Manchester City ប្រកួតជាមួយក្រុម Bolton Wanderers ក្នុងក្របខណ្ឌ Premier League ដែលពេលនោះកីឡាករសញ្ជាតិអាហ្សសង់ទីនរូបនេះលេងមិនបានល្អទេ ទើបគ្រូបង្វឹកលោក Mancini បានសម្រេចប្តូរដាក់កីឡាករបម្រុងជំនួសវិញ ។ ប៉ុន្តែ Tevez ពេលប្តូរចេញនោះកីឡាករ Tevez បានស្រែកនិយាយពាក្យមិនល្អដាក់កីឡាករបម្រុងដែលប្តូរចូលនោះ ។ ពេលនោះលោក Mancini បាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួតថា៖ ” ខ្ញុំចង់ឱ្យកីឡាករទាំងអស់ដូច Carlos ព្រោះពេលនោះកីឡាករណាក៏ចង់លេងលើទីលានដែរ ” ។

    ៣/ កីឡាករ Zlatan Ibrahimovic

    កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១០ ក្នុងពេលដែលក្រុម AC Milan ប្រកួតជាមួយក្លឹប Fiorentina ក្នុងក្របខណ្ឌ Serie A កីឡាករសញ្ជាតិស៊ុយអែត Zlatan Ibrahimovic រកបាន ១ គ្រាប់នាំក្រុមឱ្យទទួលជ័យជម្នះ ។ ប៉ុន្តែនៅពេលអបអរគ្រាប់បាល់របស់ខ្លួនកីឡាករ Zlatan ក៏ស្រាប់តែមើលទៅដូចជារបួស ។ គ្រូបង្វឹកលោក Allegri ចង់ប្តូរ Zlatan ចេញ ប៉ុន្តែកីឡាករវ័យ ៣៧ ឆ្នាំរូបនេះមិនចង់ចេញ ហើយពេលតង់ទី ២ គេក៏មើលទៅដូចជាលេងបានល្អឡើងវិញ ។

    ២/ កីឡាករ Lionel Messi

    កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៤ កំពូលខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi បានបដិសេធការសម្រេចរបស់គ្រូបង្វឹកមិនចេញពីទីលានប្រកួតនោះទេពេលក្រុម Barcelona បានជួបជាមួយក្រុម SD Eibar ។ ការពិតទៅពេលនោះក្រុម Barcelona បាននាំមុខក្រុម Eibar ច្រើនគ្រាប់ទៅហើយទើបនៅ ១៥ នាទីចុងក្រោយគ្រូបង្វឹកលោក Luis Enrique ចង់ប្តូរកីឡាករ Messi ដើម្បីបានដាក់កីឡាករវ័យក្មេងរបស់លោក Munir El-Haddadi ឱ្យចូលលេងបង្ហាញសមត្ថភាពវិញ ។ ប៉ុន្តែពេលនោះ Messi បានលើកដៃជាសញ្ញាប្រាប់លោក Enrique ថាគាត់មិនព្រមចេញទេ រួចហើយគាត់ក៏ដើរគេចធ្វើមិនខ្វល់មើលលោក Enrique ឬក៏មើលមកកៅអីបម្រុងនោះទេ ។

    ១/ កីឡាករ Cristiano Ronaldo

    កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៧ ក្នុងការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលជាជំនួបរវាងក្រុម Real Madrid ជាមួយក្រុម Bayern Munich គ្រូបង្វឹកក្លឹបអធិរាជសលោក Zinedine Zidane ដែលចង់ផ្លាស់ប្តូរកីឡាករ Ronaldo ជាមួយកីឡាករ Marco Asensio នៅ នាទីទី ៨០ ។ ប៉ុន្តែពេលនោះ Ronaldo បាននិយាយប្រាប់លោក Zidane ថាមិនចាំបាច់នោះទេ ព្រោះគេនឹងមិនព្រមចាកចេញពីទីលានប្រកួតសូម្បីតែ ១ វិនាទី ។ ពេលនោះលោក Zidane ត្រូវបានបង្ខំចិត្តប្តូរឱ្យ Benzema បានចាកចេញដើម្បីដាក់ Asensio ឱ្យបានចូលលេង ហើយកីឡាករ Ronaldo នៅបន្តលេងទៀត ៕

    ដោយ៖តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី