Chelsea ស្ដារមុខមាត់ឡើងវិញបន្ទាប់ពីលត់ Spur ២-០ ដើម្បីកាត់បន្ថយសម្ពាធលោក Sarri (វីដេអូ)

12513
  • ក្លឹបតោខៀវ Chelsea បានសងសឹកក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានសម្រេចដោយបានបានបំបាក់ក្នុងលទ្ធផល ២ ទល់នឹង ០ ប្រចាំសប្ដាហ៍ទី ២៨ នៃក្របខ័ណ្ឌ Premier League រដូវកាល ២០១៨/២០១៩ ។

    ជំនួប London Derby នេះជាការប្រកួតធំបំផុតប្រចាំសប្ដាហ៍ទី ២៨ នៃក្របខ័ណ្ឌ Premier League ខណះទាំងក្រុម Tottenham Hotspur និង Chelsea សុទ្ធសឹងដាក់សម្ពាធគ្នាទៅវិញទៅមក ដោយក្រុមម្ចាស់ផ្ទះ តោខៀវ ស៊ុតបានចំនួន ១១ ជើង តែចំគោលដៅតែ ១ ដងប៉ុណ្ណោះហើយស៊ុតចូលតែម្ដង ហើយ ១ គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Pedro នៅនាទីទី ៥៧ ដោយមួយគ្រាប់ទៀតគឺជាការស៊ុតចូលទីខ្លួនឯងរបស់ខ្សែការពារ Kieran Tripper ខណះក្រុមរបស់លោក Mauricio Pochettino មានឱកាសស៊ុតមិនតិចទេដោយបានស៊ុតបាន ៩ ជើងប៉ុន្តែមិនចំគោលដៅសូម្បីតែមួយដង ។

    ដូច្នេះក្រុមរបស់លោក Maurizio Sarri បានស្ដារមុខមាត់ឡើងវិញចំពោះជ័យជម្នះ ២-០ នេះ បន្ទាប់ពីទទួលរងសម្ពាធយ៉ាងខ្លាំងក្រោយពីចាញ់ក្លឹបមេឃខៀវ Manchester City នៅវគ្គផ្ដាច់ព្រ័ត្រ League Cup កាលពីប៉ុន្មានថ្ងៃមុន ហើយបច្ចុប្បន្នតំណែងរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ ៥៩ ឆ្នាំរូបនេះកំពុងឡើងកំដៅយ៉ាងខ្លាំង អាចប្រឈមនឹងត្រូវបានក្លឹបបណ្ដេញចេញថែមទៀតផងប្រសិនបើលោកមិនជួយក្រុមឡើងទៅកាន់តំបន់ Top 4 បានវិញនោះ ៕

    ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី