តើ Casemiro ឆ្លើយដូចម្ដេចនៅពេលគេសួរអំពី Ronaldo បន្ទាប់ពី Real ចាញ់ Barce ដ៏អាម៉ាស់បំផុត?

10367

ការអវត្តមានរបស់កីឡាករ Cristiano Ronaldo មិនមែនជាអ្វីដែល Casemiro មានអារម្មណ៍ចង់ពិភាក្សាបន្ទាប់ពីការបរាជ័យក្នុងជំនួប EL Clasico ០-៣ របស់ក្រុម Real Madrid ក្រោមថ្វីជើងគូរប្រកួតប្រជែងដ៏ជូរចត់បំផុតរបស់ខ្លួន FC Barcelona ក្នុងក្របខ័ណ្ឌ Copa del Rey ឡើយ ។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេសួរនៅពេលអវត្តមានកីឡាករស៊ុតបញ្ចូលទីគ្រប់ពេលរបស់ក្លឹប Cristiano Ronaldo នៅពេលដែលក្រុមអធិរាជស មិនបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការបរាជ័យជើងទី ២ របស់ពួកគេ ។

Casemiro បានមានប្រសាសន៍ថា៖ ” យើងមិនអាចនិយាយបានថាអ្នកណាមិននៅទីនេះទេ ។ Cristiano មិននៅទីនេះទេ ប៉ុន្តែមួយសប្តាហ៍កន្លងទៅ Karim ( Benzema ) គឺជាកីឡាករលេខ ៩ ល្អបំផុតនៅក្នុងពិភពលោក ។ ឥឡូវនេះយើងត្រូវតែតស៊ូដើម្បីយើងជានរណា ។ យើងមិនមានគ្រាប់ទេ ប៉ុន្តែយើងធ្វើការយ៉ាងខ្លាំងបានប្រកួតប្រជែងនិងបង្កើតឱកាសជាច្រើន ។ ប៉ុន្តែប្រសិនបើអ្នកមិនទទួលយកឱកាសទាំងនោះទេ នោះក្រុមគូរប្រជែងអាចធ្វើឱ្យអ្នកឈឺចាប់ខ្លាំង ហើយនោះជាអ្វីដែលបានកើតឡើង ” ។

សូមរំលឹកផងដែរថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័កាល Cristiano Ronaldo គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Real Madrid ដោយរកបាន ៤៥០ គ្រាប់ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះត្រូវបានក្លឹបលក់ទៅឲ្យក្លឹបយក្សរបស់អ៊ីតាលី Juventus ក្នុងតម្លៃខ្លួន ១១២ លានអឺរ៉ូកាលពីរដូវកាលក្ដៅទាំងមិនស្រណោះអាល័យ ហើយបន្ទាប់ពីចាកចេញរបស់គេបានធ្វើឲ្យ Real Madrid យ៉ាប់យ៉ឺនយ៉ាងខ្លាំងទាំងនៅពានក្នុងស្រុក និងក្រៅស្រុក ជាពិសេសក្លឹបគ្មានកីឡាកររូបណាអាចជំនួសកន្លែង CR7 ក្នុងការរកគ្រាប់បាល់គ្រប់ពេលវេលាទៀតនោះឡើយ ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី