កីឡដ្ឋាន Camp Nou របស់ក្លឹប FC Barcelona នឹងប្រើបច្ចេកវិទ្យា 5G ដំបូងគេបង្អស់នៅអឺរ៉ុប

9553

បើតាមការបញ្ជាក់របស់ប្រធានក្លឹបលោក Josep Maria Bartomeu បានឲ្យដឹងថា FC Barcelona នឹងក្លាយជាក្លឹបដំបូងបង្អស់នៅក្នុងពិភពលោកដែលប្រើប្រព័ន្ធអ៊ីនធឺណេត 5G ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ពិភពលោក ។

ព័ត៌មាននេះជាព័ត៌មានដ៏សំខាន់ជាពិសេសសម្រាប់អ្នកគាំទ្រដែលចូលទស្សនានៅកីឡដ្ឋាន Camp Nou ជាញឹកញាប់ ព្រោះការ ទំនាក់ទំនងនឹងកាន់តែមានភាពងាយស្រួលសម្រាប់ពួកគេ ។ លើសពីនេះទៅទៀតមានការបន្ថែមកាម៉េរា ៣៦០ ដឺក្រេមួយចំនួនទៀតដែលមិនមានខ្សែ ហើយវាក៏គឺជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតផងដែរ ។

គេរំពឹងថានឹងមានការប្រើវីដេអូគុណភាពកម្រិត 4K កាន់តែច្រើនឡើងថែមទៀត ។ ការថតរូបភាពនិងវីដេអូនៅក្នុងកីឡដ្ឋាននឹងកាន់តែមានភាពងាយស្រួលរីឯអ្នកទស្សនាតាមគេហដ្ឋាននឹងប្រៀបដូចបានទស្សនាផ្ទាល់នៅកីឡដ្ឋាន Camp Nou ផ្ទាល់អញ្ជឹងដែរ ៕

ដោយ៖តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី