សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងមិនអាចដោះស្រាយវិបត្តិនុយក្លេអ៊ែរបានឡើយ បើគ្មានចិន និងរុស្ស៊ី

11107

អ្នកជំនាញនយោបាយចិនម្នាក់បានលើកឡើងថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងមិនអាចដោះស្រាយបញ្ហានុយក្លេអ៊ែរនេះបានឡើយ បើពុំមានការសហការពីបណ្តាប្រទេសនៅអាស៊ីខាងកើត ខណៈការអះអាងនេះ កើតមានឡើងស្របពេលលោក ត្រាំ និងលោក គីម កំពុងបើកកិច្ចប្រជុំកំពូលលើកទីពីរ ដើម្បីជំរុញកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។

អ្នកជំនាញនយោបាយចិន លោក ជីហ្គ័ង យីន (Zhiguang Yin) បានបន្ថែមថា គ្រប់គ្នាគួរតែផ្តោតសំខាន់លើកូរ៉េខាងជើង ហើយនិងអាស៊ីខាងកើត ជាជាងទៅលើទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងតែមួយមុខ ។

អ្នកជំនាញនយោបាយចិនរូបនេះ បានសង្កត់ធ្ងន់ទៀតថា និយាយរួមទៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង នឹងពុំអាចដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបាននោះទេ បើគ្មានការសហការជាមួយបណ្តាប្រទេសអាស៊ីខាងកើត ដែលស្ថិតនៅក្បែរខាងរបស់កូរ៉េខាងជើង ជាពិសេសចិន និងកូរ៉េខាងត្បូង ហើយក៏រួមមានជប៉ុន និងរុស្ស៊ីផងដែរ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី