លោក គីម ជុងអ៊ុន បង្ហាញទំនុកចិត្តខ្ពស់ថា កិច្ចជំនួបកំពូលលើកនេះនឹងផ្តល់លទ្ធផលវិជ្ជមាន

13327

យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មានអន្តរជាតិ បានឱ្យដឹងថា ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានភាពជឿជាក់ខ្ពស់ថា ជំនួបកំពូលលោកជាមួយលោក ដូណាល់ត្រាំ នៅទីក្រុងហាណូយ លើកនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ។

ប្រភពបានឱ្យដឹងទៀតថា លោក គីម បានប្រាប់លោក ត្រាំ ថា លោកជឿជាក់ថា លទ្ធផលជាវិជ្ជមានដ៏អស្ចារ្យនឹងសម្រេចបាននៅពេលនេះ ដែលជាលទ្ធផលទទួលបានការស្វាគមន៍ដោយមនុស្សទាំងអស់ ហើយថា លោកនឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យលទ្ធផលល្អកើតឡើង ។

លោក គីម ត្រូវបានប្រភពដកស្រង់សម្តីទៀតថា យើងបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីអាចជួបគ្នានៅទីក្រុងហាណូយម្តងទៀត ហើយថា មួយរយៈកន្លងមកវាជាពេលដែលត្រូវគិតពិចារណា ខិតខំប្រឹងប្រែង និងភាពអត់ធ្មត់ខ្ពស់ជាងពេលណាៗទាំងអស់ ។ ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ គឺចង់សំដៅទៅលើរយៈពេលប្រាំបីខែ នៅចន្លោះរវាងកិច្ចប្រជុំទាំងពីរលើក ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី