
កម្មវិធីទទួលទានអាហារថ្ងៃត្រង់ ដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវលុបចោលភ្លាមៗ ខណៈកំពុងមានសំណួរជាច្រើនជុំវិញពិធីចុះហត្ថលេខា ។
ព័ត៌មានពីការប្ដូរកាលវិភាគខាងលើ ធ្វើឡើងដោយអ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders ដោយលោកស្រីបានបញ្ជាក់ថា លោក ត្រាំ នឹងត្រូវត្រឡប់ទៅសណ្ឋាគាររបស់លោកវិញ ដើម្បីធ្វើសន្និសីទសារព័ត៌មានមួយ ។
យ៉ាងណាមិញ លោកស្រី Sanders បានបដិសេធឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងពិធីចុះហត្ថលេខារវាងលោក ត្រាំ និងលោក គីម ដែលដំបូងឡើយគ្រោងនឹងធ្វើនៅម៉ោង ២ រសៀលនេះ ៕
ដោយ៖តារា