កីឡាករវ័យក្មេងរបស់ក្លឹប បឹងកេត ចំនួន ៣ រូបហោះទៅព្យាបាលរបួសនៅប្រទេសវៀតណាម

20357
  • បើតាមវិបសាយផ្លូវការរបស់ក្លឹបបឹងកេត អែបស៊ី បានឲ្យដឹងថា កីឡាកររបស់ខ្លួនចំនួន ៣ រូបបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីត្រួតពិនិត្យរបួសជង្គង់របស់ពួកគេដោយក្នុងនោះកីឡាករ ២ រូបគឺ ម៉ាត់ នូរុណ និង ម៉ី មុន្នីរ៉ា ត្រូវវះកាត់ព្យាបាលរបួសសរសៃជង្គង់ (ACL) ដែលបានដាច់អំឡុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មីកន្លងមក ។

    ជាមួយគ្នានោះផងដែរកីឡាករ ពុំ បារាំង ក៏បានរួមដំណើរជាមួយដើម្បីត្រួតពិនិត្យរបួសជង្គង់របស់ខ្លួនផង ប៉ុន្តែមិនធ្ងន់ធ្ងរដូចកីឡាករ ២ រូបខាងលើនោះឡើយ ។

    សូមបញ្ជាក់ផងដែរថា ការប្រកួតដណ្ដើមពានរង្វាន់ក្របខ័ណ្ឌ Metfone Cambodian League ឬអ្នកទាំងអស់គ្នាស្គាល់ថា លីគកំពូលកម្ពុជា នៅរដូវកាលថ្មី ២០១៩ នឹងត្រូវចាប់ផ្ដើមការប្រកួតជាផ្លូវការនាថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី