ប្រធាន CAMSOC ជម្រុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនផែនការមេឱ្យបានលឿនសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ ២០២៣

46627
  • គណៈកម្មាធិការជាតិ កីឡាស៊ីហ្គេម (CAMSOC) បានបើកកិច្ចប្រជុំមួយ កាលពីសៀលម្សិលមិញ នៅទីស្តីការគណៈរដ្ធមន្ត្រី ដែលដឹងនាំអង្គប្រជុំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ស៊ីហ្គេម ដើម្បីជជែកគ្នាស្វែងរកតំណោះស្រាយ និងចំណុចអវិជ្ជមានមួយចំនួន ឈានទៅរកភាពជោគជ័យ នៃការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។

    ចំពោះសមាសភាពសមាជិកគណៈកម្មាធិការជាតិ ស៊ីហ្គេម ដែលបានចូលរួមប្រជុំ នៅក្នុងឱកាសនោះមាន ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ធមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ធមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងមកពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនទៀត ។

    ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះសម្ដេចពិជ័យសេនា បានជម្រុញពន្លឿនដល់គ្រប់ភាគីពាក់ព័ន្ធ នៃការអនុវត្តផែនការមេ កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកំពុងតែមានពេលវេលាខ្លីទៅៗនេះ ។ ជាមួយគ្នានេះផងដែរ ក្រោយពីបញ្ចប់កិច្ចប្រជុំសម្ដេចបានដាក់ចេញនូវផែនការមួយចំនួនរួមមាន៖ត្រូវធ្វើកំណត់ហេតុមួយឱ្យបានច្បាស់លាស់ពីលទ្ធផលនៃកិច្ចប្រជុំក៏ដូចជាផែនការនៃកិច្ចប្រជុំទៅរាជរដ្ធាភិបាល។មួយវិញទៀតត្រូវបន្តរៀបចំ ពិគ្រោះយោបល់គម្រោងថវិការមួយចំនួនទៀតជាមួយក្រសួងអប់រំយុវជន និងកីឡា ។ ហើយអ្វីដែលសម្ដេចសង្កត់ធ្ងន់ត្រូវបើកអគ្គលេខាធិការដ្ធានឬការិយាល័យ CAMSOC ឱ្យបានលឿន ដោយជម្រុញឱ្យក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពដល់ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្ដល់ថវិការឱ្យបានឆាប់រហ័ស ដើម្បីតំណើរការទៅមុខបានរលូន ។

    ជាងនេះទៅទៀតសម្ដេចពិជ័យសេនា ក៏បានអនុញ្ញាតិនិងសម្រេចក្នុងអង្គប្រជុំអំពីបទបញ្ជាផ្ទៃក្នុងរបៀបរបបធ្វើការងា តួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំគណ់កម្មាធិការជាតិស៊ីហ្គេម ។ ដោយសម្ដេចពិជ័យសេនា បានឯកភាពបទបញ្ជានេះទាំងស្រុងហើយៗ សម្ដេច ក៏បានជម្រុញឱ្យរៀបចំឯកសាបទបញ្ជាផ្ទៃក្នុងនេះ ឱ្យបានល្អដើម្បីយកមកចុះហត្ថលេខាតែម្ដង ។ ជាមួយគ្នានេះទៀតអង្គប្រជុំក៏បានស្ដាប់នូចបទបង្ហាញរបស់អ្នកជំនាញ ពិសេសរៀបចំកីឡាស៊ីហ្គេម គឺលោកព្រឹទ្ធាចារ្យ Sheik Kok Chi ដែលបានបំភ្លឺកាន់តែច្បាស់អំពីតួនាទីនិងភារកិច្ច និងនិតិវិធីរៀបចំយន្តការ រៀបចំកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ របស់យើង ។ នៅក្នុង ឯកឧត្តម ក៏បានលើកឡើងពីកម្រោងថវិការដែលបានចំណាយទៅលើការរៀបចំកីឡាស៊ីហ្គេម របស់ប្រទេផ្សេងគ្នាដើម្បីជាបទពិសោធន៍ ដែលមានការចំណាយខុសគ្នាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង ។ ជាមួយគ្នានិងការរៀបចំការប្រកួតកីឡាស៊ីហ្គេមរួចក៏ត្រូវពិនិត្យមើល លទ្ធភាពរៀបចំ អាស៊ានប៉ារ៉ាហ្គេម ជាបន្តទៀត ។ ប៉ុន្តែអ្វីដែលលើកឡើនេះ គឺស្ថិតនៅក្នុងគម្រោងពិភាក្សានៅឡើយទេ ។ លុះត្រាតែធ្វើការស្នើសុំទៅប្រមុខរាជរដ្ធាភិបាលជាអ្នកសម្រេចចុងក្រោយ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី