រកឃើញក្រុមដែលត្រូវឡើងទៅប៉ះ Barcelona ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa Del Rey ហើយ( វីដេអូ )

12735
  • វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ Copa Del Rel បានរកឃើញហើយគឺក្លឹប FC Barcelona ត្រូវប៉ះជាមួយក្លឹប Valencia នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ ។

    កាលពីព្រឹកម្សិលមិញនេះក្រុមអ្នកមានបុណ្យ Barcelona បានទម្លាក់ក្រុមអធិរាជស Real Madrid ចេញពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Copa Del Rey ដោយសរុបទាំង ២ ជើងក្នុងលទ្ធផល ៤-១ ខណះក្រុមរបស់លោក Ernesto Valverde សម្លឹងឃើញពានរង្វាន់នេះជាលើកទី ៣១ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ។

    ខណះកាលពីព្រឹកយប់មិញក៏បានរកឃើញមួយក្រុមទៀតដើម្បីឡើងទៅជួបជាមួយ Barcelona ក្នុងវគ្គផ្ដាច់ព្រ័ត្រផងដែរ បន្ទាប់ពីក្រុមក្រចៀវខ្មៅ Valencia បានទម្លាក់ក្រុម Real Betis យ៉ាងលំបាក់បំផុតក្នុងលទ្ធផល ១-០ ( សរុបទាំងពីរជើង ៣-២ ) ហើយមួយគ្រាប់នេះរកបានដោយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេស្ប៉ាញ Rodrigo នៅនាទីទី ៥៦ ។

    វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ ដោយក្លឹបអ្នកមានបុណ្យ FC Barcelona ត្រូវតទល់ជាមួយក្លឹបក្រចៀវខ្មៅ Valencia ដើម្បីដណ្ដើមពានរង្វាន់មួយនេះ ។ ហើយរងចាំទាំងអស់គ្នាថា តើក្រុមណាមួយជាអ្នកគ្រងតំណែងជើងឯកពានរង្វាន់ Copa Del Rey ដែលជាពានលំដាប់ទី ២ របស់អេស្ប៉ាញបន្ទាប់ពីក្របខ័ណ្ឌ Laliga នេះ ៕

    វីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី