អតីតមិត្តរួមក្រុម Bale ម្នាក់បានណែនាំក្លឹប ២ ដែលល្អបំផុតសម្រាប់រូបគេ បើមិនចង់បន្តវេទនានៅ Real

8221

ជាមួយនឹងសំណួរដែលត្រូវបានសួរអំពីអណាគតរបស់កីឡាករ Gareth Bale នៅឯក្លិប Real Madrid អតីតមិត្តរួមក្រុមលោក Rafael van der Vaart ជឿជាក់ថាការវិលត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញដោយចូលរួមជាមួយក្លិប Tottenham Hotspur ឬ Manchester United អាចជាជម្រើសដ៏ល្អបំផុត ។

ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះកំពុងខិតជិតដល់ចុងបញ្ចប់នៃរដូវកាលទី ៦ របស់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញដែលក្នុងនោះគាត់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៤ ដងនិងឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga បាន ១ ដងដោយបានស៊ុតបញ្ចូលទីបានចំនួន ១០០ គ្រាប់ ។ ទោះជាយ៉ាងណាក៏ដោយរូបគេបានខិតខំប្រឹងប្រែងដើម្បីស្ដារទម្រង់លេងនិងកាយសម្បទាជាច្រើនដង ហើយបច្ចុប្បន្ន Bale ស្ថិតក្រោមការដឹកនាំរបស់លោក Santiago Solari រូបតែងតែអង្គុយនៅកៅអីបម្រុងជានិច្ច ។

អតីតខ្សែបម្រើរបស់ Real Madrid លោក Van der Vaart ដែលធ្លាប់លេងជាមួយ Bale នៅ Spurs ចន្លោះឆ្នាំ ២០១០ និង ២០១២ បាននិយាយប្រាប់ Cadena Ser ថា៖ ” ខ្ញុំមានការភ្ញាក់ផ្អើលតិចតួចណាស់ចំពោះអ្វីដែលកំពុងកើតឡើងនៅឯក្លិប Real Madrid ជាមួយ Gareth Bale ។ គាត់គឺជាកីឡាករល្អម្នាក់ គាត់មិនមែនជា Cristiano ឬ Messi ឡើយ គាត់មិនមែនជាជម្រើសទៀងទាត់ទេ គាត់លេងបានល្អហើយមានសម្ពាធច្រើនជាងនៅ Tottenham ។ ខ្ញុំគិតថាវាជាបញ្ហាមួយសម្រាប់គាត់ ” ។

អតីតសមាជិកជម្រើសជាតិហូល្លង់រូបនេះបន្តថា៖ ” តើអ្នកនឹងទទួលបានជោគជ័យនៅកន្លែងផ្សេងទៀតដែរឬទេ? វាប្រហែលជាល្អបំផុត ប៉ុន្តែខ្ញុំគិតថាគាត់ចង់ស្នាក់នៅក្រុម Real Madrid ហើយលេងច្រើនទៀត ។ ប៉ុន្តែក្រុមមួយដូចជា Man United ឬការត្រលប់ទៅ Tottenham វិញអាចជារឿងល្អសម្រាប់គាត់ ព្រោះប្រជាជននៅប្រទេសអង់គ្លេសគឺមានភាពខុសប្លែកពីអ្នកនៅអេស្ប៉ាញ ” ។

Gareth Bale នៅតែស្ថិតក្រោមកិច្ចសន្យានៅក្នុងទីក្រុងម៉ាឌ្រីតរហូតដល់ឆ្នាំ ២០២២ ប៉ុន្តែរូបគេតែងតែផ្សាភ្ជាប់យ៉ាងខ្លាំងក្នុងចាកចេញពីកន្លែងដែលខ្លួនឈ្នះពានរង្វាន់រាប់មិនអស់ ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបជាច្រើនដូចជាក្រុមបីសាចក្រហម Manchester United និងវិលត្រឡប់ទៅកាន់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur វិញជាច្រើនលើកជាច្រើនសារមកហើយ ប៉ុន្តែនៅតែមិនទាន់អាចចាកចេញនៅឡើយ ខណះរូបគេកាន់តែជួបរដូវកាលអាក្រក់ខ្លាំងឡើងៗនៅ Real Madrid ក្នុងរយះប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី