Jordi Alba បានចុះហត្ថលេខារយះពេល ៥ ឆ្នាំជាមួយ Barce ក្នុងតម្លៃទិញផ្ដាច់កុងត្រាខ្ពស់កប់ពពក

19580
  • កីឡាករ Jordi Alba បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយនៅក្លឹប FC Barcelona ដោយរក្សាគាត់នៅក្នុងកីឡដ្ឋាន Camp Nou រហូតដល់ឆ្នាំ ២០២៤ ។

    Jordi Alba បានស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ Barcalona ក្នុងរដូវកាលនេះដោយបានបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ( Assists ) ចំនួន ១៤ លើកក្នុងការប្រកួតទាំងអស់ និងស៊ុតបាល់បញ្ចូលទីបានចំនួន ២ គ្រាប់ ខណៈក្រុមរបស់លោក Ernesto Valverde បច្ចុប្បន្នវ៉ាដាច់ចំនួន ៧ ពិន្ទុឈរពីលើក្រុមលេខ ២ ក្លឹប Atletico Madrid នៅក្នុងក្របខ័ណ្ឌ La Liga នារដូវកាល ២០១៨/២០១៩ នេះ ។ ជាមួយនឹងកិច្ចសន្យាចាស់របស់គាត់ដែលនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ខណះខ្សែការពារវ័យ ២៩ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លឹបបីសាចក្រហម Manchester United និងសេះបង្កង់ Juventus ។

    ប៉ុន្តែបន្ទាប់ពីក្លឹបបានផ្ដល់ទំនប់ចិត្តឲ្យលោក Ernesto Valverde ដឹកនាំក្រុមបន្តដោយបានចុះកិច្ចព្រមព្រៀងថ្មីកាលពីប៉ុន្មានសប្តាហ៍មុននេះ លោកក៏បានសម្រេចផ្ដល់កិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំទៀតជាមួយលក្ខខណ្ឌទិញផ្ដាច់កុងត្រាចំនួន ៥០០ លានអឺរ៉ូ ( ៤២៨ លានផោន / ៥៦៩ លានដុល្លារ ) ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី