Ronaldo បោះលុយមួយចំនួនធំបើកហាងបណ្ដុះសក់ដែលប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ឱ្យមិត្តស្រីខ្លួន

6853
  • ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប Juventus កីឡាករ Cristiano Ronaldo បានបោះលុយមួយចំនួនធំដើម្បីបើកមជ្ឈមណ្ឌលបណ្ដុះសក់ដែលប្រើបច្ចេកវិទ្យាចុងក្រោយបំផុត ( state-of-the-art hair implant centre ) នៅក្នុងទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញទុកឲ្យមិត្តស្រីរបស់ខ្លួនជាអ្នកគ្រប់គ្រោង ។

    តាមការចុះផ្សាយរបស់សារព័ត៌មាន The Sun បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះមិនមានការបារម្ភទៅលើការវិនិយោគទឹកប្រាក់រាប់លានដុល្លារលើសេវាកម្មថែទាំសុខភាពសក់នេះនោះទេដោយទុកឲ្យមិត្តស្រីរបស់គាត់ Georgina Rodriguez ជាអ្នកគ្រប់គ្រង ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកីឡាករ Ronaldo បាននិយាយថា៖ ” ក្រៅតែពីការជក់ចិត្តនឹងបាល់ទាត់ខ្ញុំក៏មានការជក់ចិត្តនឹងវិស័យសុខភាពបច្ចេកវិទ្យានិងការស្រាវជ្រាវដែរ ។ ទាំងនេះគឺជាអ្វីដែលខ្ញុំចង់វិនិយោគ ។ ខ្ញុំចង់បានគ្លីនិកលក្ខណៈអន្តរជាតិដ៏ទំនើបដំបូងបង្អស់ក្នុងទីក្រុងម៉ាឌ្រីដដែលជាទីក្រុងដែលខ្ញុំបានរស់នៅជាច្រើនឆ្នាំមកហើយ ” ។

    សូមរំលឹកផងដែរថា នេះមិនមែនជាមុខជំនួញដំបូងបង្អស់របស់នោះទេសម្រាប់កីឡាករវ័យ ៣៤ ឆ្នាំនេះ ។ កីឡាករ Ronaldo មានការវិនិយោគទឹកប្រាក់រាប់លានដុល្លារលើជំនួញជាច្រើនដែលរួមមានដូចជាវិស័យសណ្ឋាគារ សម្លៀកបំពាក់ និងទឹកអប់ជាដើម ។ បច្ចុប្បន្នបើតាមព័ត៌មានចុងក្រោយរបស់ទស្សនាវដ្តី Forbes បានឲ្យដឹងថាបច្ចុប្បន្នកីឡាករ Cristiano Ronaldo មានទ្រព្យសម្បត្តិសរុបចំនួន ៤៥០ លានដុល្លារ ហើយក្នុងមួយឆ្នាំៗគាត់អាចរកចំណូលបានប្រមាណជាង ១០០ លានដុល្លារ ៕

    ដោយ៖តារា

    ប្រភព :
    The Sun
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី