
កិច្ចសន្យារបស់កីឡាករសក់ធំ Fellaini ជិតឈានដល់ការផុតកុងត្រាជាមួយក្លឹបបីសាចក្រហមក្នុងពេលឆាប់ៗនេះហើយ ។កីឡាករ Marouane Fellaini ត្រូវបានរាយការណ៍ថានឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Galatasaray នៅលីគកំពូលទួគី លក្ខខណ្ឌនៃកិច្ចសន្យានេះមានរយះពេលប្រាំឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយក្រុម Roma បានចូលប្រណាំងប្រជែងដើម្បីនាំយកកីឡាករ Marouane Fellaini ចំពេលដែល Galatasaray ចាប់អារម្មណ៍នោះដែរ។ នាយកនៃកីឡាររបស់ក្រុម Roma លោក Monchi គឺជាអ្នកគាំទ្រដ៏អស្ចារ្យម្នាក់របស់កីឡករបីសាចក្រហម Fellaini រូបនេះផងដែរ ហើយ Marouane Fellaini រូបគេក៏ចង់លេងនៅក្នុងក្របខណ្ឌ Seria A ដែរ ។
ចាំមើលថាកីឡាករសក់សំពោងរូបនេះនិងចូលរួមជាមួយក្លឹបមួយណានារដូវកាលក្រោយនេះ!
ដោយ៖ តារា