ដូណាល់ ត្រាំ ថ្លែងថា ចិនជាប្រទេសជួយជ្រោមជ្រែងដ៏ធំសម្រាប់ការដោះស្រាយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ

26425
  • ប្រទេសចិនបានជួយយ៉ាងច្រើន និងពោលពេញដោយឥទ្ធិពល ក្នុងការដោះស្រាយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញ ។

    ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលលោកឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន CGTN ដែលសួរពាក់ព័ន្ធនឹងតួនាទីរបស់ប្រទេសចិន ក្នុងអំឡុងធ្វើសន្និសិទសារព័ត៌មានមួយ ក្រោយជំនួបកំពូលលើកទី ២ របស់លោកជាមួយលោក គីម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួម ។

    ដោយឡែកនៅក្នុងសន្និសិទសារព័ត៌មានមួយ អ្នកនំាពាក្យក្រសួងការបរទេសចិន លោក លូ កាង បានថ្លែងអះអាងថា ទីក្រុងប៉េកំាងមានឆន្ទៈក្នុងការដើរតួនាទីប្រកបដោយការស្ថាបនា ហើយសង្ឃឹមថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងអាចរក្សាការចរចា ក៏ដូចជាគោរពការព្រួយបារម្ភរបស់គ្នាទៅវិញទៅមកផងដែរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី