Tiger Street Football Festival 2019 បានឈានដល់មណ្ឌលខេត្តកណ្ដាលហើយ ដោយជ្រើសរើសយក ៤ ក្រុម

10295
  • ការប្រកួតពានរង្វាន់ Tiger Street Football Festival 2019 បានឈានដល់មណ្ឌលខេត្តកណ្ដាលហើយ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ដោយជ្រើសរើសយក ៤ ក្រុម ក្នុងចំណោម ៤០ ក្រុមចូលរួម មុនពេលឈានដល់វគ្គផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ។

    ដោយ ៧ មណ្ឌលកន្លងមក គណៈកម្មការបានជ្រើសរើសក្រុមខ្លាំងៗ រួចជាស្រេចសម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅ ២ សប្ដាហ៍ប៉ុណ្ណោះ ជាមួយគ្នានេះ អ្នកគាំទ្រកម្ពុជានឹងទទួលបានឱកាសស្វាគមន៍តារាល្បី Ronaldinho ដែលជាទូតសុច្ឆន្ទៈរបស់កម្មវិធី Tiger Street Football Festival 2019 នាថ្ងៃទី ១៦ ដល់ ១៧ ខែមីនា ឆ្នាំ ២០១៩ខាងមុខនេះ ។

    គួររំលឹកថា Tiger Street Football Festival តែងតែនាំយកកីឡាករកំពូលលើលោក មកប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងផ្ដល់ជាដំបូន្មានល្អៗសម្រាប់ក្រុមយុវជនកម្ពុជា ចំនួន ៣ រូបមកហើយ ដូចជា លើកទី១ ក្នុងឆ្នាំ ២០១៣ កីឡាករឆ្នើមសញ្ជាតិអុីតាលី Fabio Cannavao លើកទី ២ ក្នុងឆ្នាំ ២០១៤ ខ្សែបំរើក្លឹបអ្នកមានបុណ្យ Barcelona F C កីឡាករ Deco លើកទី ៣ កីឡាករ Ryan Giggs មកកម្ពុជា ក្នុងឆ្នាំ ២០១៨ ចំណែកឯ លើកទី ៤ ឆ្នាំ ២០១៩ នេះ ខ្សែបម្រើឆ្នើមរបស់ប្រេស៊ីល Ronaldinho នឹងមកដល់កម្ពុជា នាថ្ងៃ ១៦-១៧ ខែមីនា នៅកោះពេជ្រ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេស ។

    សូមជម្រាបថា នៅឆ្នាំ ២០១៩ នេះ Tiger Street Football Festival មានប្រាក់រង្វាន់រហូតដល់ ៥ ម៉ឺនដុល្លារឯណោះ ។ ខណៈលេខ ១ នឹងទទួលបាន ១៥ ០០០ ដុល្លារ លេខ ២ ទទួលបាន ៥០០០ ដុល្លារ លេខ ៣ ទទួលបាន ២ ៥០០ ដុល្លារ និងលេខ ៤ ទទួលបាន ១ ពាន់ដុល្លារ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី