មិនធម្មតា!!! Fellaini ស៊ុតគ្រាប់ដំបូងក្នុងជំនួបបើកឆាកជួយឱ្យក្លឹបថ្មីរបស់ខ្លួនឡើងឈរកំពូលតារាង

7037

Marouane Fellaini ត្រូវការពេលវេលាតិចតួចប៉ុណ្ណោះក្នុងការបង្កើតស្នាដៃរបស់ខ្លួននៅក្នុងក្របខ័ណ្ឌ Chinese Super League ខណៈពេលដែលកីឡាកររូបនេះបានរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងឲ្យក្លឹប Shandong Luneng Taishan F.C. ដែលក្លឹបថ្មីរបស់គាត់ ។

កីឡាករអន្តរជាតិប៊ែលហ្ស៊ិករូបនេះបានចាកចេញពីក្លឹប Manchester United កាលពីខែកុម្ភៈ ក្នុងតម្លៃខ្លួន ១០ លានផោន  ( ១៣.២ លានដុល្លារអាមេរិក ) បន្ទាប់ពីមិនសូវបានលេងនៅកីឡាដ្ឋាន Old Trafford ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ។ បន្ទាប់ពីសម្រេចចិត្តចាកចេញពីទឹកដីស្ដេចបាល់ទាត់អឺរ៉ុប ខ្សែបម្រើកម្ពស់ខ្ពស់រូបនេះបានហោះទៅកាន់លីគកំពូលចិនដោយបានសូមរួមជាមួយក្លឹប Shandong Luneng Taishan F.C. ខណះអតីតកីឡាកររបស់ក្លឹប Everton រូបនេះបានស៊ុតបញ្ចូលទីដែលជាគ្រាប់ដំបូងរបស់គេនៅក្នុងក្របខ័ណ្ឌ Chinese Super League ក្នុងជ័យជម្នះ ១-០ លើក្រុម Beijing Renhe  ក្នុងជំនួបបើកឆាករដូវកាលថ្មី ២០១៩ នេះ ។

មួយគ្រាប់របស់ Marouane Fellaini នេះបានធ្វើឲ្យក្លឹប Shandong Luneng Taishan ទទួលបាន ៣ ពិន្ទុដំបូងក្នុងការប្រកួតបើកឆាកក្របខ័ណ្ឌ Chinese Super League ( លីគកំពូលចិន ) រដូវកាលថ្មី ២០១៩ នេះ ក្នុងចំណោមក្រុមធ្វើការប្រកួតប្រជែងចំនួន ១៦ ក្រុមផ្សេងទៀត ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី