Son ថា ខ្លួនធ្លាប់សុំគ្រូចាកចេញ ប៉ុន្តែលោក Pochettino មិនឱ្យចេញ ទើបល្បីដល់សព្វថ្ងៃនេះ

10147
  • Son Heung-Min បាននិយាយថាខ្លនស្ទើរតែចាកចេញពីក្លឹប Tottenham Hotspur ទៅហើយ ដោយសារតែដំណើរផ្សងព្រេងដំបូងមកកាន់ទឹកដីអង់គ្លេសជួបរឿងមិនល្អជាច្រើន ជាពិសេសមិនសូវបានបង្ហាខ្លួនសម្រាប់ក្រុម ប៉ុន្តែអ្វីៗបានប្រែក្លាយទៅជាល្អវិញបន្ទាប់ពីការតស៊ូរខិតខំអភិវឌ្ឍន៍ខ្លួនរហូតក្លាយជាកីឡាករសំខាន់បំផុតរបស់ក្លឹប ។

    Son ទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំសម្រាប់លីគកំពូលអង់គ្លេសនៅក្នុងពិធីប្រគល់ពានរង្វាន់ London Football Awards ជាពានរង្វាន់មួយដែលកីឡាករមកពីទ្វីបអាស៊ីរូបនេះសមនឹងទទួលបានសម្រាប់រយៈពេល ១ ឆ្នាំនៃការខិតខំប្រឹងប្រែងរបស់គេ ។ ប៉ុន្តែកីឡាកររូបនេះបានថ្លែងប្រាប់សារព័ត៌មាន Evening Standard ក្រោយចប់ពិធីប្រគល់ពានរង្វាន់ថាពេលវេលាកន្លងមកមិនមែនសុទ្ធតែរីករាយរហូតនោះទេ ។

    Son បាននិយាយថា៖ ” ខ្ញុំស្ទើរតែចាកចេញពីក្លឹបនេះទៅហើយ ខ្ញុំបានចូលទៅជួបអ្នកចាត់ការក្លឹបក្នុងការិយាល័យរបស់គាត់ ហើយបានប្រាប់គាត់ថាខ្ញុំមិនមានអារម្មណ៍ថារីករាយនឹងបន្តលេងនៅទីនេះទៀតនោះទេ ខ្ញុំចង់ប្ដូរទៅក្លឹបនៅអាល្លឺម៉ង់វិញ ” ។

    ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានបន្តទៀតថា៖ ” អ្នកចាត់ការក្លឹបទុកចិត្តលើខ្ញុំ ខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់ ។ គាត់បានធ្វើឱ្យក្ដីសុបិនរបស់ខ្ញុំក្លាយជាការពិត ខ្ញុំមិនដឹងរកពាក្យអ្វីមកនិយាយដើម្បីបញ្ជាក់ពីការដឹងគុណរបស់ខ្ញុំ ចំពោះគាត់នោះទេ ។ ខ្ញុំបានលេងក្រោមការដឹកនាំរបស់គាត់រយៈពេល ៤ ឆ្នាំមកហើយនេះជារឿងមួយដ៏ពិសេសណាស់ ” ៕

    ដោយ៖តារា

    ប្រភព :
    Evening Standard
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី