Pochettino ៖ Spur ត្រូវការកីឡាករមន្តអាគមម្នាក់ទៀត ប្រសិនបើចង់ឈ្នះពានរង្វាន់ធំៗ

14030
  • លោក Mauricio Pochettino បាននិយាយថាក្លឹប Tottenham Hotspur ត្រូវការបុរសមន្តអាគមម្នាក់ទៀត ប្រសិនបើក្លឹបមានមហិច្ឆតាចង់ប្រកួតប្រជែងដណ្ដើមពានរង្វាន់ធំៗ ។ ការខកចិត្តយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីចាញ់ក្រុម Burnley និង Chelsea បានមើលឃើញពីបញ្ហាប្រឈមរបស់ Spurs ក្នុងក្របខ័ណ្ឌ Premier League ខណៈដែលកាលពីខែមុនពួកគេបានធ្លាក់ចេញពីពានរង្វាន់ EFL និង FA Cups បាត់ទៅហើយ ។

    លោក Pochettino ជឿជាក់ថាវាជារឿងមិនយុត្តិធម៌ឡើយសម្រាប់លោកដែលមិនបានធ្វើការចុះហត្ថលេខាលើកីឡាករឆ្នើមៗដើម្បីធ្វើការប្រជែងពានរង្វាន់ទាំងនៅក្នុងស្រុក និងក្រៅស្រុកជាមួយក្រុម Tottenham បើប្រៀបធៀបទៅនឹងគូប្រកួតប្រជែងរបស់ពួកគេវិញ ក្លឹបទាំងនោះបានចំណាយលុយច្រើនសន្ធឹកសន្ធាប់ក្នុងការនាំចូលកីឡាករថ្មីៗ ។

    លោក Pochettino បាននិយាយថា៖ ” ប្រហែលជាប្រសិនបើលោក Daniel Levy ( ប្រធានក្លិប Tottenham ) បាននិយាយមកខ្ញុំនៅរដូវកាលក្រោយថាយើងត្រូវការឈ្នះពាន យើងត្រូវការដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ឬក្របខ័ណ្ឌ Premier League ប្រហែលជាខ្ញុំនិយាយទៅកាន់លោក Daniel វិញថា អ្នកត្រូវតែស្វែងរកបុរសមន្តអាគមម្នាក់ផ្សេងទៀតដែលអាចធ្វើការនេះ ព្រោះយើងនឹងមិនផ្លាស់ប្តូររបៀបដែលយើងធ្វើប្រតិបត្តិការទេ ” ។

    អ្នកចាត់ការរបស់ Tottenham រូបនេះបន្ថែមថា៖ ” យើងអាចនៅទីនោះទេ? បាទ ។ តើយើងនឹងអាចប្រយុទ្ធទេ? បាទ ។ តើយើងនឹងមានការប្រកួតប្រជែងដែរឬទេ? ពិតប្រាកដ​ណាស់ ។ ប៉ុន្តែអ្នកមិនអាចនិយាយបានទេថាយើងត្រូវឈ្នះ ប្រសិនបើយើងមិនប្រយុទ្ធជាមួយឧបករណ៍ដូចគ្នា ។ ប៉ុន្តែអ្នកមិនអាចដាក់កាំភ្លើងលើក្បាលខ្ញុំហើយនិយាយថាយើងត្រូវការឈ្នះប្រសិនបើយើងមិនប្រកួតជាមួយឧបករណ៍ដូចគ្នា ជាមួយនឹងក្រុមផ្សេងទៀត ។ ខ្ញុំឮមនុស្សនិយាយថា Pochettino មានរយៈពេល ៥ ឆ្នាំហើយមិនបានឈ្នះពានអ្វីទេ ។ ពិតណាស់ខ្ញុំមិនបានឈ្នះទេ ប៉ុន្តែសម្រាប់ខ្ញុំអ្វីដែលយើងកំពុងធ្វើនៅទីនេះគឺច្រើនជាងឈ្នះពានរង្វាន់ទៅទៀត ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី