លោកព្រះ Ibrahimovic ឃើញ Mbappe ល្អពេកទប់ចិត្តមិនបានសរសើរពេញៗមាត់តែម្ដង

7740

Zlatan Ibrahimovic បានធ្វើការកោតសរសើរយ៉ាងខ្លាំងទៅដល់ Kylian Mbappe ចំពោះអ្វីដែលរូបគេបានធ្វើក្នុងមួយរយះចុងក្រោយនេះ ដែលបានជួយឲ្យបារាំងលើកពាន FIFA World Cup នៅរុស្ស៊ី និងជួយឲ្យក្លឹប Paris Saint-Germain ប្រមូលពានទាំងអស់នៅក្នុងប្រទេសបារាំងកាលពីរដូវកាលមុន ។

Kylian Mbappe ដែលមានអាយុ ២០ ឆ្នាំរូបនេះកំពុងរីករាយជាមួយនឹងរដូវកាលដ៏អស្ចារ្យរបស់ខ្លួន ដែលរូបគេបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup របស់បារាំងកាលពីឆ្នាំមុន និងបានឈ្នះពានរង្វាន់ Kopa Trophy កាលពីខែធ្នូដែលជាពានរង្វាន់ថ្មីមួយដែលត្រូវបានផ្តល់ឱ្យកីឡាករបាល់ទាត់ប្រុសដែលមានអាយុក្រោម ២១ ឆ្នាំ ។

តារាឆ្នើមរបស់ PSG រូបនេះបានរីករាយជាមួយនឹងយុទ្ធនាការដ៏អស្ចារ្យមួយផ្សេងទៀត ដែលបច្ចុប្បន្នពួកគេកំពុងនាំមុខគេនៅក្នុងក្របខ័ណ្ឌ Ligue 1 ប៉ុន្តែថ្មីៗនេះ PSG កំពុងជួបវិបត្តិកីឡាករ បន្ទាប់ពីការរងរបួសរបស់ Neymar និង Edinson Cavani ខណះពួកគេខិតជិតបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលក្រុមខ្លាំងមកពីអង់គ្លេស Manchester United ក្នុងជំនួបជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ Ibrahimovic ដែលរីករាយនឹងការលេងឱ្យក្លឹប Paris Saint-Germain រយៈពេល ៤ ឆ្នាំនៅចន្លោះឆ្នាំ ២០១២ ដល់ ២០១៦ នោះ បានធ្វើការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់ Kylian Mbappe ។​

ខ្សែប្រយុទ្របស់ក្លឹបធ LA Galaxy បានប្រាប់គេហទំព័រផ្លូវការរបស់ក្របខ័ណ្ឌ MLS ថា៖ ” Mbappe ពិតជាអស្ចារ្យណាស់ ។ គាត់នៅក្មេង គាត់បានឈ្នះពានរង្វាន់ដ៏អស្ចារ្យរហូតមកដល់ពេលនេះ ហើយគាត់កំពុងអភិវឌ្ឍ គាត់កំពុងធ្វើការងារល្អហើយគាត់នឹងបន្តធ្វើការងារ ។ គាត់គ្រាន់តែចង់រក្សាការផ្តោតអារម្មណ៍របស់គាត់ បើទោះបីជាការឃោសនាបំផ្លើសគឺនៅជុំវិញគាត់និងអ្វីទាំងអស់ដែលកើតឡើង ។ គ្រាន់តែផ្តោតអារម្មណ៍យកចិត្តទុកដាក់និងហ្វឹកហាត់យ៉ាងខ្លាំងហើយគាត់នឹងធ្វើឱ្យកាន់តែប្រសើរ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី