យប់នេះតើក្រុមណាអាចឈ្នះច្រើនបំផុតក្នុងជំនួប EL Clasico? ដោយបច្ចុប្បន្នពួកគេមានស្ថិតិឈ្នះស្មើរគ្នា

10293

ជំនួប EL Clasico មកដល់ទៀតហើយ រវាងក្លឹបយក្សចំនួនពីររបស់អេស្ប៉ាញ Real Madrid ត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួនសារជាថ្មីទទួលក្លឹប FC Barcelona ក្នុងការប្រកួតជើងទី ២ នៃពានរង្វាន់ក្របខ័ណ្ឌ Laliga ។

ការប្រកួតរវាងក្រុមអ្នកមានបុណ្យ FC Barcelona ជាមួយនឹងក្រុមអធិរាជស Real Madrid ដែលឲ្យឈ្មោះថាជាជំនួប EL Clasico បានជួបគ្នាចំនួន ៣ ដងរួចទៅហើយក្នុងរដូវកាលនេះ ហើយយប់នេះគឺជាការប្រកួតលើកទី ៤ របស់ពួកគេក្នុងរដូវកាលនេះក៏អាចជាជំនួបចុងក្រោយរវាងក្រុមទាំង ២ ប៉ះគ្នាក្នុងរដូវកាល ២០១៨/២០១៩ នេះផងដែរ ។

ក្រុមលេខ ៣ ក្នុងក្របខ័ណ្ឌ Laliga ( លីគកំពូលអេស្ប៉ាញ ) Real Madrid នឹងត្រូវបើកទ្វាកីឡដ្ឋាន Santiago Bernabeu ទទួលក្រុមឈរកំពូលតារាង FC Barcelona នាវេលាម៉ោង ២ៈ៤៥ នាទីទាបភ្លឺម៉ោងនៅកម្ពុជាដែលជាជំនួបលើកទី ៤ របស់ពួកគេក្នុងរដូវកាលនេះ ខណះ ៣ ប្រកួតកន្លងមក Barcelona ទទួលជ័យជម្នះចំនួន ២ ដង និងស្មើរគ្នា ១ ប្រកួត ។ ដោយការប្រកួតរវាងក្លឹបទាំង ២ ធ្លាប់ជួបគ្នាមក ពួកគេទទួលជ័យជម្នះស្មើរគ្នា ៩៥ ដងដូចគ្នា និងទទួលលទ្ធផលស្មើរគ្នា ៥១ លើក តែបើយប់នេះអ្នកណាឈ្នះក្រុមនោះនឹងកាន់កំណត់ត្រាល្អបំផុត ។

តើក្នុងរាត្រីនេះក្លឹបអធិរាជស Real Madrid អាចសងសឹងគូរប្រកួតប្រជែងដ៏ល្វិងជូនចត់របស់ខ្លួនដើម្បីស្វែងរកជ័យជម្នះជាលើកដំបូងក្នុងជំនួប EL Clasico នារដូវកាលនេះបានដែរឬទេ? ឬក៏ក្លឹបអ្នកមានបុណ្យ FC Barcelona បន្តបំបាក់គូរបដិបក្ខរបស់ខ្លួនជាលើកទី ៣ ក្នុងរដូវកាលនេះដើម្បីបំបែកកំណត់ត្រាឈ្នះច្រើនប្រកួតជាងក្នុងជំនួប EL Clasico ក្នុងយប់នេះ?

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី