ក្របខ័ណ្ឌ Laliga នឹងមិនធ្វើការប្រកួតនៅថ្ងៃច័ន្ទ ទៀតនោះទេ ចាប់ពីរដូវកាលក្រោយទៅ

21171
  • ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales បានឲ្យដឹងថានឹងមិនមានការប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌ La Liga Santander នៅថ្ងៃចន្ទទៀតនោះឡើយក្នុងរដូវកាល ២០១៩/២០ ខាងមុខ ។

    មានការពិភាក្សាជាច្រើនស្តីពីការរៀបចំការប្រកួតនៅថ្ងៃច័ន្ទនិងថ្ងៃសុក្រ ហើយសហព័ន្ធកីឡាករបាល់ទាត់របស់អេស្ប៉ាញកំពុងចាត់វិធានការនៅលើសំណួរចោទនេះ ។ ខណៈមិនមានការបញ្ជាក់ជាផ្លូវការណាមួយពីសំណាក់ប្រធានក្របខ័ណ្ឌ La Liga លោក Javier Tebas នៅឡើយទេ ប៉ុន្តែលោកក៏បានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថាការកែប្រែគឺជាលទ្ធភាពមួយ ស្របពេលដែលលោក Rubiales បានធ្វើការប្រកាសជាសាធារណះកាលពីថ្ងៃសុក្រនេះអំពីការផ្លាស់ប្ដូរវេន្តការប្រកួតនេះ ។

    លោក Rubiales បានសរសេរនៅលើ Twitter ថា៖ ” វានឹងមិនមានការប្រកួតកីឡាបាល់ទាត់ទៀតទេនៅថ្ងៃចន្ទ ។ ចាប់ពីរដូវកាលក្រោយទៅ វានឹងមានការប្រកួតបាល់ទាត់នៅ LaLiga នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ យើងនឹងមើលឃើញអ្វីដែលនឹងកើតឡើងនៅថ្ងៃសុក្រ ប្រសិនបើយើងឈានដល់កិច្ចព្រមព្រៀងមួយដ៏ល្អសម្រាប់ទាំងអស់គ្នា ។ ជំនួញគឺមានសារៈសំខាន់ ប៉ុន្តែអ្នកគាំទ្រកាន់តែសំខាន់ ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី