
មកដល់ទៀតហើយនាវេលាម៉ោង ៨ៈ០០ នាទីយប់នេះ ក្លឹប PKNS FC របស់ ចាន់ វឌ្ឍានាការ ត្រូវជួបជាមួយក្រុមលេខ ២ Kedah FA ដែលជាជំនួបប្រចាំសប្ដាហ៍ទី ៥ នៃក្របខ័ណ្ឌ Malaysia Spuer League រដូវកាល ២០១៩ ។
កក្រើកទៀតហើយបងប្អូននៅរាត្រីនេះក្រុមរបស់តារាឆ្នើមរបស់កម្ពុជាយើង ចាន់ វឌ្ឍានាកា នឹងត្រូវធ្វើដំណើរទៅសួរសុខទុកក្រុមខ្លាំងដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ២ ប្រចាំតារាងក្របខ័ណ្ឌ Malaysia Spuer League រដូវកាល ២០១៩ នៅក្នុងកីឡដ្ឋាន Darul Aman ដែលផ្ទុកមនុស្សបានជាង ៣២,៣៨៧ នាក់ ដែលការប្រកួតចាប់ផ្ដើមឡើងនាវេលាម៉ោង ៨ៈ០០ នាទីម៉ោងនៅកម្ពុជា ដើម្បីដណ្ដើមយក ៣ ពិន្ទុ ។
សូមរំលឹកផងដែរថា ចាន់ វឌ្ឍានាកា បច្ចុប្បន្នកំពុងក្លាយជាកម្លាំងដ៏សំខាន់របស់ក្លឹប PKNS ដោយឆ្លងការការប្រកួតចំនួន ៤ លើកស៊ុតបញ្ចូលទីបានចំនួន ១ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ( Assists ) បាន ៣ ដង ខណះគិតត្រឹមសប្ដាហ៍ទី ៤ នេះ PKNS កំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយមាន ៧ ពិន្ទុ បន្ទាប់ពីឈ្នះ ២ ស្មើរនិងចាញ់ ១ ប្រកួត ៕
ដោយ៖តារា