មិត្តរួមក្រុមនៅ Pahang ហៅ ចាន់​ វឌ្ឍនាកា ថា Car

66496
  • ខ្សែបម្រើ​សញ្ជាតិ​សិង្ហបុរី​ កីឡាករ Safuwan Baharudin មាន​អារម្មណ៍​ធូរស្រាល​ក្រោយពី​ទទួល​បាន​ Francis Forkey Doe និង​ ចាន់ វឌ្ឍនាការ ធ្វើជាមិត្ត​រួមក្រុម Pahang FA ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី។
    បន្ទាប់ពីបរាជ័យ​ក្នុងការ​ស្វែង​រក​គ្រាប់​បាល់​ក្នុង​ពីរ​ប្រកួត​ដំបូង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​នៃ​រដូវ​កាល​នេះ Pahang មាន​ទម្រង់​ថ្មី​ដោយអាច​រក​បាន ៦គ្រាប់ និង​ទទួល​បាន​ជ័យ​ជម្នះ​ពីរលើក​ក្នុង​ប្រកួត​ទាំងពីរ​ចុងក្រោយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ឈរនៅលេខ​រៀង​ទី​៣។

    Image may contain: 4 people, people standing

    ជ័យជម្នះក្នុង​ដីដ៏​គួរ​ឲ្យ​រំភើបក្នុង​លទ្ធផល ៣-០ ពេលប៉ះជាមួយ Kelantan បន្ទាប់​ពី​ទទួល​ជ័យជម្នះ​លើ Selangor FA លទ្ធផលជ័យជម្នះ ៣-១ ។ ភាពកាក់កប​របស់ក្រុម​កើត​មានឡើង​ចំពេល​ដែល​ក្លឹប​ទទួលបាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​លីប៊ី Francis Forkey Doe ដែល​រក​គ្រាប់​បាល់​បាន​ ៣គ្រាប់​រួច​ទៅហើយ​ត្រឹម​តែ​ពីរ​ប្រកួត​ប៉ុណ្ណោះ។​
    អតីត​ខ្សែ​ប្រយុទ្ធ Selangor FA គឺ​ទទួល​បាន​មក​ក្រោយ​គេ ព្រមជាមួយ​ខ្សែ​ប្រយុទ្ធប្រេស៊ី កីឡាករ Patrick Cruz ។
    ខ្សែបម្រើកណ្តាលសញ្ជាតិសិង្ហបុរី Safuwan Baharudin ដែលមានការបារម្ភ​ចំពោះ​កម្លាំង​ប្រយុទ្ធ​កណ្តាល​​កាលពីដើមប្រកួតរដូវកាល​ ឥឡូវនេះ មានអារម្ម​ណ៍​ធូរ​ស្រាល​ដោយ​មាន​មិត្ត​រួម​ក្រុម​ខ្លាំងៗ​ដល់​ទៅពីរនាក់ ដែល​ធ្វើ​ឲ្យ​គាត់​រំពឹង​យ៉ាងមុត​មាំ​ថា​នឹង​លើកពាន​បាន។

    Image may contain: 11 people, people smiling, stadium and outdoor

    Safuwan បានទៅកាន់វិបសាយ FOX Sports Asia  ថា «ពេលនេះ​យើង​រកឃើញ​ភាព​រណ្តំ​នៃ​ដូចចង្វាក់ភ្លេង​ក្នុង​ក្រុម​របស់យើងហើយបើ​ទោះ​បី​ជា​យើង​ទទួល​បាន​លទ្ធផល​មិន​សូវល្អក្នុង​ពីរ​ប្រកួតដំបូង​ក៏ដោយ។ «ប៉ុន្តែ​ជាមួយ​វត្តមាន​របស់ Forkey Doe និង Patrick យើង​ធ្វើ​បាន​ល្អ​ពេលប៉ះជាមួយ Selangor ។

    Image may contain: 3 people, people smiling, beard and outdoor

    «ទោះ​បី​ជាលេង​តទល់​ជាមួយ​ក្លឹប​ចាស់​របស់ខ្លួនក៏ដោយ កីឡាកររូបនេះ​លេង​អស់​ពីសមត្ថភាព​ដើម្បី​រក​គ្រាប់​បាល់​ឲ្យបាន និង​រក​បាន​បី​ពិន្ទុុ។
    «គាត់​ជាកីឡាករ​ឆ្នើម​ខ្លាំង​ណាស់​ក្នុង​ការ​ប្រកួត​លើកនេះ» ។

    ក្រៅពីនោះ Safuwan ក៏​បាន​លើក​សរសើរមិត្ត​រួម​បន្ទប់ជាមួយគ្នាគឺខ្សែ​ប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ដែល​កាតាលីករ​ក្នុង​ការ​តទល់​ជាមួយ​ក្រុម​ខ្លាំង​ៗដូចជា Johor Darul Ta’zim ។
    រូបគាត់​បាន​និយាយថា៖ «វឌ្ឍនាកាជា​មិត្ត​រួម​បន្ទប់​លើ​ដំណើរទៅយក​ពាន ហើយ​ខ្ញុំ​បាន​ហៅ​គាត់​ថា ( Car )​ ឡាន ពីព្រោះ​វាខ្លី​ និង​ងាយ​ស្រួល​ហៅ 

    Related image

    «ពួកយើង​ចូល​ចិត្ត​លេង​សើច និយាយកំប្លែង​ទៅ​រក​គ្នា​ទៅវិញ​ទៅមក ដែល​នេះ​ជាអ្វី​មនុស្សចូលចិត្តធ្វើ​ពេល​នៅ​ជុំគ្នា។
    «វឌ្ឍនាកាជា​កីឡាករ​ដែលមាន​គុណភាព​ខ្ពស់ ហើយ​ដូច​អ្នកដទៃ​ផ្សេងទៀត​ដែរ​ គឺ​គាត់​តែងតែ​ជំរុញ​ខ្លួនគាត់​ឲ្យ​ហ្វឹក​ហាត់​ឲ្យ​បាន​ខ្លាំង​ក្លា​ដើម្បី​ជួយ​ក្រុម។ ការចាប់ផ្តើម​មិន​ល្អ​បាន​ក្លាយ​ជា​សម្ពាធ​លើ​យើងទាំងអស់គ្នា ប៉ុន្តែ​ឥឡូវនេះ យើង​ត្រៀម​រួច​រួល​ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ។
    «ខ្ញុំ​គិត​ថា​កម្លាំង​របស់យើងកើត​ចេញពី​សាមគ្គីភាព និង​ការយល់​ចិត្ត​គ្នាមិន​ថា​កីឡាករ​នោះ​មាន​ប្រភព​មកពីណា​នោះ​ទេ។»

    Image may contain: 2 people, people playing sports and outdoor

    ពេលនេះ Pahang នឹង​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើការ​ប្រកួត FA Cup ម៉ាឡេស៊ី​នៅ​ថ្ងៃ​អាទិត្យនេះ​ ដែល​ជា​ការប្រកួត​ក្នុង​ដីជាមួយ ATM FA មុន​ការ​ប្រកួតលីគ​ដែល​នឹង​បន្ត​សកម្មភាព​ឡើងវិញ​មួយសប្តាហ៍​ក្រោយទៀតគឺនៅ​ថ្ងៃទី ១០ ខែមីនា ដោយ​ត្រូវ​ប៉ះ​ជាមួយ Negeri Sembilan ៕

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី