កីឡាករចំណូលថ្មីភ្នំពេញក្រោនកូនកាត់ខ្មែរ-បារាំង Sam Sochenn បង្ហាញក្ដីស្រម៉ៃចង់ជាប់ជម្រើសជាតិ

27091
  • ខ្សែបម្រើចំណូលថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន Thomas Sam Sochenn ដែលជាកូនខ្មែរ-បារាំង មានអាយុ ២៥ ឆ្នាំកីឡាកររូបនេះមានបទពិសោធន៍ច្រើនគួរសមនៅលីគទី ៣ របស់ប្រទេសបារាំង មុននឹងសម្រេចចិត្តចូលរួមជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៦ សម័យកាល ។ កីឡាករកូនពីរសាសន៍រូបនេះរូបនេះថាខ្លួនមានក្តីស្រម៉ៃមួយគឺចង់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលខាងមុខ ។

    Thomas Sam Sochenn បាននិយាយថា៖ ” ខ្ញុំចង់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាព្រោះវាគឺជាក្តីស្រម៉ៃមួយក្នុងចំណោមក្តីស្រម៉ៃដ៏ទៃទៀតរបស់ខ្ញុំ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំនៅពេលនេះគឺត្រូវបង្ហាញទម្រង់លេងឱ្យបានល្អដើម្បីគ្រូបង្វឹកលោក Leonardo សប្បាយចិត្តជាមួយការលេងរបស់ខ្ញុំ ” ។

    សូមបញ្ជាក់ថានេះជាលើកទីមួយហើយដែលខ្សែបម្រើកណ្តាលវ័យ ២៥ ឆ្នាំរូបនេះបានមកប្រកបអាជីពនៅក្នុងប្រទេសកម្ពុជា ហើយរូបគេក៏បានសម្រេចចិត្តចូលរួមជាមួយភ្នំពេញក្រោនតែម្តង ព្រោះគេគិតថាក្លឹបយក្សមួយនេះមានភាពជោគជ័យ និងល្បីខ្លាំងគេនៅកម្ពុជា ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី