ចប់ការប្រកួត!!! វិសាខា បន្តភាពខ្លាំងរបស់ខ្លួនលត់ បឹងកេត ៥-២ ត្រៀមរដូវកាលថ្មី ២០១៩

91472
  • ក្លិបកីឡាបាល់ទាត់វិសាខា បានបំបាក់ ក្រុមខ្លាំងបឹងកេតអែហ្វស៊ី យ៉ាងចាស់ដៃដោយបញ្ចប់ការប្រកួតក្នុងលទ្ធផល ៥ ទល់នឹង ២ មុននេះបន្ដិចនៅកីឡដ្ឋានវិសាខា ខណះនេះជាជំនួបមិត្តភាពលើកទីពីរររវាងពួកគេដើម្បីត្រៀមរដូវកាលថ្មីដែលខិតជិតមកដល់ ។

    ជាមួយនឹងការប្រកួតកម្ដៅសាច់ដុំដើម្បីពង្រឹងសមត្ថភាពត្រៀមរដូវកាលថ្មីនេះនៅក្នុងតង់ទី ១ ក្រុមម្ចាស់ផ្ទះ វិសាខា បានបំប៉ោងសំណាញ់ទីលើក្រុមភ្ញៀវ បឹងកេត រហូតដល់ ៥ គ្រាប់ឯណោះ តែចូលតង់ទី ២ ក្លិបបឹងកេត បានវាយបកបានចំនួន ២ គ្រាប់វិញ ខណះបញ្ចប់ការប្រកួតពេញម៉ោង ក្លិបកីឡាបាល់ទាត់វិសាខា លត់ ក្លិបបឹងកេត ៥-២ ។ កាលពីជួបគ្នាលើកទី ១ កាលពីថ្ងៃទី ៩ ខែ កុម្ភៈ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើគ្នា ៤-៤ ប៉ុណ្ណោះ ។

    សូមរំលឹកផងដែរថា ការប្រកួតប្រជែងដណ្ដើមលីគកំពូលកម្ពុជា ឬ Metfone Cambodian League រដូវកាលថ្មី ២០១៩ នឹងត្រូវចាប់ផ្ដើមឡើងនាថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះហើយ ដោយមានក្រុមចូលរួមប្រកួតប្រជែងរហូតដល់ចំនួន ១៤ ក្រុម ៕

    ដោយ៖តារា

    រូបភាព៖ Visakha Football Club

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី