បន្ទាប់ពីចាញ់ Carvajal ថាការប្រជែងពាន LaLiga ជាមួយ Barce ស្ទើរតែបញ្ចប់ទៅហើយសម្រាប់ Real

25574
  • ខ្សែការពារស្លាបស្ដាំ Dani Carvajal ជឿជាក់ថាបាល់ទាត់មិនយុត្តិធម៌ចំពោះក្រុម Real Madrid របស់ខ្លួនឡើយ ខណៈការភ្លាត់ចាញ់នៅក្នុងក្របខ័ណ្ឌ La Liga បានធ្វើឲ្យគូប្រកួតប្រជែង Barcelona វ៉ាដាច់ពួកគេរហូតដល់ចំនួន ១២ ពិន្ទុឈរនៅលើកំពូលតារាង ។

    បន្ទាប់ពីការចាញ់ក្នុងជំនួប EL Clasico ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃពុធ ដោយ Barcalona បានទម្លាក់ Real Madrid ចេញពីពានរង្វាន់ Copa del Rey ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួចមកក្រុមរបស់លោក Ernesto Valverde បន្តយកឈ្នះនៅ ៣ ថ្ងៃក្រោយទៀត ។ Ivan Rakitic ជាអ្នករកបានគ្រាប់បាល់តែមួយគ្រាប់គត់ក្នុងជំនួបកក្រើកពិភពលោកនេះ ដោយបានស៊ុតទម្លុះម្ចាស់ស្រោមដៃមាសប្រចាំព្រឹត្តិការណ៍ FIFA World Cup អ្នកចាំទី Thibaut Courtois នៅនាទីទី ២៦ ខណៈដែល Barca កំពុងសម្លឹងលើកពានរង្វាន់លីគកំពូលអេស្ប៉ាញជាលើកទី ២ ជាប់ៗគ្នា ។

    Barcalona ក៏បានក្លាយជាក្រុមទី ១ ដែលអាចទទួលបានជ័យជម្នះ ៣ លើកជាប់ៗគ្នានៅក្នុងកីឡដ្ឋាន Santiago Bernabeu ខណៈដែលពួកគេបាននាំមុខជ័យជម្នះក្នុងជំនួប El Clasico ។ ការបរាជ័យធ្ងន់ធ្ងបំផុតរបស់ Real Madrid ក្នុងជំនួប El Clasico គឺការចាញ់នៅក្នុងកីឡដ្ឋាន Camp Nou ក្នុងលទ្ធផល ៥-១ កាលដើមរដូវកាល ដែលការចាញ់នោះបានធ្វើឲ្យលោក Julen Lopetegui ត្រូវបណ្ដេញចេញពីក្លឹប បន្ទាប់ពីកាន់តំណែងមិនទាន់បានប៉ុន្មានផង ។  ប៉ុន្តែ Carvajal បានបញ្ជាក់ថា Real Madrid គួរតែទទួលបានភាពប្រសើរជាងនេះ បន្ទាប់ពីចាញ់ជាលើកដំបូងនៅក្នុងក្របខ័ណ្ឌ La Liga ចាប់តាំងពីខែ មករា ឆ្នាំ ២០១៨ កន្លងមក ។

    Carvajal បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” កីឡាបាល់ទាត់គឺមិនយុត្តិធម៌ចំពោះយើងក្នុងការប្រកួតទាំងពីរលើកនេះ ដែលយើងមានឱកាសដើម្បីឈ្នះពួកគេឬយ៉ាងហោចណាស់មិនឱ្យចាញ់ពួកគេ ។ វាជាសប្តាហ៍ដ៏លំបាកមួយ ។ យើងប្រហែលត្រូវនិយាយលាទៅក្របខ័ណ្ឌ La Liga ហើយ យើងបានឈានដល់វគ្គផ្តាច់ព្រ័ត្រប៉ុន្តែឥឡូវនេះវាដល់ពេលហើយដើម្បីត្រឡប់មកវិញនិងប្រយុទ្ធដើម្បីក្របខ័ណ្ឌ Champions League និងលីគទោះបីជាការពិតគឺថាអត្ថប្រយោជន៍ប្រជែងជាមួយនឹង Barcelona គឺស្ទើរតែបញ្ចប់ទៅហើយ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី