លោក Solari ចេញមុខបកស្រាយរឿងផ្លាស់ Kroos ចេញដាក់ខ្សែបម្រើវ័យក្មេង Valverde ជំនួស

6704

លោក Santiago Solari បានចេញមុខមកការពារក្នុងការសម្រេចចិត្តរបស់លោកក្នុងការផ្លាស់ប្តូរកីឡាករ Toni Kroos នៅដើមតង់ទី ២ នៃជំនួបការបរាជ័យរបស់ក្លឹប Real Madrid ០-១ ក្រោមថ្វីជើងក្លឹប Barcelona ។

បើទោះបីជា Barcalona កំពុងនាំមុខក្រុមរបស់ខ្លួនយ៉ាងណាក៏ដោយក៏លោក Solari បានប្ដូរខ្សែបម្រើនាំលេងសញ្ជាតិអាល្លឺម៉ង់ Toni Kroos ដោយដាក់ខ្សែបម្រើកណ្ដាលវ័យ ២០ ឆ្នាំ Federico Valverde ជំនួសវិញនៅក្នុងនាទីទី ៥៥ ។ ក្រុមម្ចាស់ផ្ទះ Real Madrid មិនអាចរកគ្រាប់តបតវិញបានឡើយ ក្រោយពីការស៊ុតបើកឆាកក្នុងតង់ទី ១ របស់ខ្សែបម្រើសញ្ជាតិក្រូអាត Ivan Rakitic ដោយបណ្ដាលឲ្យពួកគេចាញ់ដាច់ចំនួន ១២ ពិន្ទុឈរពីក្រោយក្រុមកំពូលតារាង Barcalona ។

នៅពេលត្រូវបានសួរអំពីការសម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ Kroos ដោយដាក់កីឡាករវ័យក្មេងជំនួសទៅវិញ នោះលោក Solari បានពន្យល់ថា៖ ” Kroos គឺដូចជាកីឡាករដទៃទៀតដែរពួកគេទាំងអស់បានព្យាយាមអស់ពីលទ្ធភាព ។ Valverde គឺជាកីឡាករវ័យក្មេងដែលកំពុងដើរតួដំបូងនៅក្នុងការប្រកួតដូចជា Vinicius ( Junior ), ( Sergio ) Reguilon, ( Alvaro ) Odriozola ដែលជាអណាគតរបស់ក្លឹប ” ។

លោកបានបន្ថែមថា៖ ” គ្រប់គ្នាអាចស្ថិតនៅក្នុងចាប់ផ្តើមជម្រើសដំបូង ជាមួយនឹង Valverde យើងកំពុងស្វែងរកភាពស្រស់ស្រាយ ។ កីឡាករវ័យក្មេងកំពុងជំរុញ ។ មនុស្សចង់ឃើញកីឡាករថ្មី វាកើតឡើងនៅក្នុងបាល់ទាត់និងក្នុងជីវិត​ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី