Solskjaer កំពុងបារម្ភខ្លាច Sanchez របួសម្នាក់ទៀត ខណៈកីឡាកររបស់ Man Utd របួសស្ទើរទាំងអស់

7481

Alexei Sanchez អាចនឹងជួបបញ្ហារបួសជង្គង់ ក្នុងការទទួលបានជ័យជម្នះ ៣-២ ក្នុងក្របខ័ណ្ឌ Premier League នៅក្នុងដីរបស់ខ្លួនលើក្រុម Southampton នេះបើតាមសម្ដីរបស់លោក Ole Gunnar Solskjaer ។

Alexei Sanchez បានចាប់ផ្តើមជាជម្រើសដំបូងនៅរាត្រីថ្ងៃសៅរ៍នៅទឹកដី Old Trafford នេះ ប៉ុន្តែត្រូវជំនួសវិញនៅតង់ទីពីរ ក្រោយពីទទួលរងរបួសឈឺជង្គង់ខាងស្តាំរបស់គាត់ បន្ទាប់ពីមានបញ្ហាប៉ះគ្នាជាមួយខ្សែការពារ Jan Bednarek ។ ជាមួយនឹងគ្នានេះដែរកីឡាករឆ្នើមដូចជា Anthony Martial, Jesse Lingard, Juan Mata, Ander Herrera និង Nemanja Matic សុទ្ធសឹងតែទទួលរងរបួស ហើយលោក Solskjaer កំពុងព្រួយបារម្ភខ្លាចកីឡាករសញ្ជាតិឈីលីរូបនេះមានបញ្ហារបួសមួយរូបទៀត ។

គ្រូបង្វឹករបស់ក្លឹបបីសាចក្រហម Manchester United លោក Solskjaer បាននិយាយថា៖ ” យើងមិនដឹងទេ យើងនឹងធ្វើការវិភាគនៅថ្ងៃស្អែក ។ វាអាចប្រហែលជាសរសៃចង ។ សង្ឃឹមថាវានឹងមិនអាក្រក់ពេកនោះចុះ ” ។

ក្លឹបបីសាចក្រហម Manchester United នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ Paris Saint-Germain សម្រាប់ការប្រកួតជើងទី ២ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ខណះកាលពីជំនួបជើងទី ១ ពួកគេភ្លាត់ចាញ់ក្រុមខ្លាំងរបស់បារាំង ២-០ ។ បន្ទាប់មកពួកគេនឹងត្រូវបន្តជួបជាមួយក្រុមកាំភ្លើងធំ Arsenal ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យមុនពេលការប្រកួតនៅថ្ងៃទី ១៦ ខែ មីនា នៅលើទឹកដីក្រុម Wolves ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ FA Cup ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី