Beckham ត្រូវបានក្លឹប LA Galaxy ធ្វើរូបចម្លាក់ដាក់តាំងនៅមុខកីឡដ្ឋានដើម្បីរំលឹកពីវិរះភាព

37044
  • ក្លឹប LA Galaxy បានធ្វើរូបសំណាករបស់ David Beckham ដែលជាវិរះបុរសរបស់ខ្លួនដាក់តាំងពីមុខកីឡដ្ឋានដើម្បីបញ្ជាក់អំពីវិរះភាពរបស់អតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ។

    រូបសំណាកនេះត្រូវបានគេដាក់នៅក្បែរច្រកចូលនៃកីឡដ្ឋាន Dignity Health Sports Park របស់ក្លឹប LA Galaxy ផ្ទាល់តែម្ដង ខណះកម្មវិធីការដាក់បង្ហាញរូបសំណាកនេះ មានការចូលរួមពីសំណាក់សាម៉ីខ្លួនលោក David Beckham និងវិរះបុរសរបស់ក្លឹប និងលីគជាច្រើននាក់ផ្សេងទៀតផងដែរ ។

    សូមបញ្ជាក់ផងដែរថា លោក David Beckham បានចូលរួមជាមួយក្លឹប LA Galaxy ក្នុងឆ្នាំ ២០០៧ ដែលបានធ្វើឲ្យកក្រើកពិភពកីឡាបាល់ទាត់ពិភពលោក ហើយរូបគេជាកីឡាករលំដាប់ពិភពលោកដំបូងគេដែលបានផ្ទេរទៅលេងនៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Major League Soccer ដែលបានចំណាយពេលអស់ ៥ ឆ្នាំនៅទឹកដីសហរដ្ឋអាមេរិក និងបានជួយឱ្យក្លឹប LA Galaxy ឈ្នះពានរង្វាន់ MLS Cup ចំនួន ២ លើកផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី