លិចលឺដំណឹងថា ច្រឹង ពលរដ្ឋ នឹងត្រឡប់មកលេងឱ្យ ក្រសួងការពារជាតិ វិញនារដូវកាលនេះ

17249

លិចលឺដំណឹងមិនច្បាស់ការមួយបាននិយាយថា ខ្សែបម្រើឆ្នើមរបស់កម្ពុជា ច្រឹង ពលរដ្ឋ នឹងត្រូវត្រឡប់មកលេងឲ្យក្លឹបបាល់ទាត់ក្រសួងកាពារជាតិវិញ នារដូវកាលថ្មី ២០១៩ នេះ បន្ទាប់ពីទទួលរងរបួសធ្ងន់ធ្ងមិនអាចលេងឲ្យក្លឹបយក្សរបស់ថៃ Buriram United បាន ។

ច្រឹង ពលរដ្ឋ បានចាកចេញឆ្ងាយពីទីលានបាល់ទាត់អស់រយះពេលជាង ២ ឆ្នាំមកហើយ ចាប់តាំងពីទទួលរងរបួសសរសៃពួរជង្គង់ខាងស្ដាំកាលពីចុងរដូវកាល ២០១៧ មកម្លេះ ។ ខ្សែបម្រើវ័យ ២១ ឆ្នាំរូបនេះត្រូវបានម្ចាស់ជើងឯកលីគកំពូលថៃចំនួន ៧ សម័យកាលក្លឹប Buriram United ធ្វើការខ្ចីជើងពីក្លឹបក្រសួងការពារជាតិចំនួន ២ រដូវកាល ចាប់ពីរដូវកាល ២០១៩ ដល់ ២០២១ ។

ប៉ុន្តែបញ្ហារបួសរាំរ៉ៃរបស់គេបានធ្វើឲ្យដំណើរផ្សេងព្រេងប្រកបអាជីពនៅលីគក្រៅប្រទេសជាលើកដំបូងរបស់គេកំពុងស្ថិតនៅភាពមន្ទិលសង្ស័យ ខណះបច្ចុប្បន្នក្លឹប Buriram United បាននាំយកតារាវ័យ ២៣ ឆ្នាំរបស់វៀតណាម ដែលមានតួនាទីជាខ្សែបម្រើដូច ច្រឹង ពលរដ្ឋ ដែរគឺកីឡាករ Luong Xuan Truong ដើម្បីទៅបំពេញតូកាកីឡាករអាស៊ានសម្រាប់រដូវកាលថ្មី ២០១៩ នេះជំនួស ។

ខាងក្រុមការងារ MerlPlus នឹងខិតខំព្យាយាមទាក់ទងទៅកាន់ ច្រឹង ពលរដ្ឋ ដោយផ្ទាល់ដើម្បីបញ្ជាក់អំពីរឿងនេះ និងបញ្ហារបួសរបស់គេផងដែរ ដូច្នេះសូមបងប្អូនអស់គ្នារងចាំតាមដានពត៌មានបន្ថែមទៀតជាមួយវិបសាយរបស់យើងខ្ញុំ ដែលនឹងជម្រាបជូននាពេលក្រោយ សូមអរគុណ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី